មើល​សម្រស់ធម្មជាតិ សារាយ ស​ក្ខ​ណា កាលពី​វ័យ ១៦ ឆ្នាំ​បន្តិច​មើល​ មានការ​ប្រែប្រួល​យ៉ាងណា?

498

ពេល​ប្រឡូក​ក្នុង​សិល្បៈ​ដំបូង សារាយ ស​ក្ខ​ណា មាន​រូបរាង​ស្គម និង​ សម្បុរ​ខ្មៅ​ស្រអែម ហើយនាង​មិនសូវ​ចូលចិត្ត​តុ​ប​តែ​ងខ្លួន​ឡូយឆាយ​នោះទេ ភាគច្រើន​នាង​តុបតែង​ខ្លួន​សាមញ្ញៗ ប៉ុន្តែ​នាង​លេចធ្លោ​ខ្លាំង​ដោយសារ​នាង​មាន​ទេពកោសល្យ​សម្តែង​ល្អ ត្រូវបាន​ផលិតកម្ម​ជាច្រើន​ពេញចិត្ត​ និង​ ហៅ​នាង​ថត​ជា​បន្តបន្ទាប់ ។ សម្រាប់​ថ្ងៃនេះ​ យើង​សូម​នាំ​អារម្មណ៍​ទស្សនិកជន​មក​មើលសម្រស់ធម្មជាតិ សារាយ ស​ក្ខ​ណា កាលពី​វ័យ ១៦ វិញ​ម្តង​ តើ​សម្រស់​នាង​យ៉ាងម៉េច​ដែរ ?

​ជាច្រើន​ឆ្នាំ​នៅក្នុង​វិស័យសិល្បៈ សារាយ ស​ក្ខ​ណា ចាប់ផ្តើម​ប្រែប្រួល​បន្តិច​ម្តងៗ ក្រៅពី​ចេះ​ផ្លាស់ប្តូរ​ការ​ស្លៀកពាក់​ និង ​ការតុបតែង​ខ្លួន នាង​ក៏បាន​ចូល​ហាង​ដើម្បី​កែ ច្រមុះ​ឱ្យ​ខ្ពស់​ស្អាត​ផងដែរ ។

តាមរយៈ​រូបភាព​មួយ​សន្លឹក​នេះ​ គឺជា​រូប​ដែល សារាយ ស​ក្ខ​ណា ទើបតែ​មាន​វ័យ ១៦ ឆ្នាំ កាលណោះ​នាង​ទើបតែ​ប្រឡូក​នៅក្នុង​សិល្បៈ​ប៉ុណ្ណោះ បើ​ប្រៀបធៀប និង ​ពេលបច្ចុប្បន្ន ពិតជា​មានការ​ប្រែប្រួល​ខ្លាំង សូម្បីតែ សារាយ ស​ក្ខ​ណា ផ្ទាល់​ក៏មាន​ការភ្ញាក់ផ្អើល​ដែរ​ នៅពេលដែល​រំ​ឮ​ក​ទៅដល់​អតីតកាល​របស់​ខ្លួន ។​

​សារាយ ស​ក្ខ​ណា កាន់តែ​ស្អាត​ប្លែក​ខ្លាំង​នៅពេលដែល​នាង​មានគ្រួសារ និង មានកូន ហើយជាពិសេសនៅពេលនាង បើក​គ្លី​នី​ក​ថែរក្សា​សម្រស់​ផ្ទាល់ខ្លួន ព្រោះមិន​ថា​រវល់​យ៉ាងណា​នាង​មិនដែល​ភ្លេច​ពី​រឿង​ថែរក្សា​សម្រស់ នោះទេ ដូច្នេះហើយ​ទើប​នាង​អាច​រក្សា​សម្រស់​ខ្លួន​ឱ្យ​កាន់តែ​ស្រស់ស្អាត​ឡើង បើ​ប្រៀប​ធៀ​បកាលពីជាង ១០ ឆ្នាំមុន ​គឺ​ពិតជា​ខុសប្លែក​ពីគ្នា​ឆ្ងាយ​ណាស់ ៕






SHARE