មើលហើយរំភើបចិត្តជំនួស!! លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ បាន​ជួយ​ឧបត្ថម្ភ​ដល់​សិល្បករ​ល្ខោន​បាសាក់​ ដែលបានបាត់​ម៉ូតូ​នៅមុខរោង​ នូវ​​ថវិកា​ចំនួន​….

437

ចំពោះករណីខាងលើនេះ ត្រូវបានមហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានមានក្តីអាណិតអាសូរជាពន់ពេក ចំពោះបងប្រុស រហូតត្រូវបានសប្បុរសជនជួយធ្វើការឧបត្ថម្ភជាទឹកប្រាក់មួយចំនួន ដេីម្បីជួយសម្រាលដល់ការលំបាករបស់បងប្រុសផងដែរ។

ក្នុងនោះដែរ កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ សារព័ត៌មាន TVFB ធ្លាប់បានជួបជាមួយបងប្រុសផ្ទាល់រួចមកហើយ និងបានធ្វើការផ្សាយផ្ទាល់ ដើម្បីប្រគល់ថវិការបស់សប្បុរសជន ដែលបានផ្ញើថវិការតាមរយៈក្រុមការងារ TVFB ជូនទៅបងប្រុស ដើម្បីជួយរំលែកទុក្ខលំបាករបស់គាត់ផងដែរ។

ដោយឡែក បេីទោះបីជាមកដល់ពេលនេះ ករណីនេះបានកន្លងផុតទៅអស់រយៈជាងមួយសបា្តហ៍យ៉ាងនេះក្តី ក៏នៅមានសប្បុរសជន បន្តជួយដល់បងប្រុសផងដែរ។ ជាក់ស្តែង ដោយក្តីអាណិតអាសូរ លោកឧកញ៉ា ស្រី ចាន់ថន បានជួយឧបត្ថម្ភជាថវិកាចំនួន ១លានរៀល ដល់បងប្រុសផងដែរ។

SHARE