មុននេះបន្តិច! លោក មាស រិទ្ធី ទម្លាយការពិតមួយ ទាក់ទងបញ្ហារបស់ នាងខ្ញុង ថា.. (មានវីដេអូ)

1154

បញ្ហាក្តៅគគុកអំពីការចំណាយស្នាក់នៅកំពង់សោម គឺមានតម្លៃខ្ពស់ រហូតធ្វើឲ្យប្រជាពលរដ្ឋខ្មែរខ្លាចមិនហ៊ានទៅលេងព្រោះហួសពីសមត្ថភាព ហើយកាន់តែក្តៅទៀតនោះគឺ ពេលតារាកំប្លែងស្រី នាងខ្ងុង បានចេញវីដេអូថាលែងហ៊ានទៅលេងនៅកំពង់សោមទៀតហើយ បើគ្មានគេហៅសម្តែង ព្រោះថ្លៃៗណាស់កន្លែងស្នាក់នៅ ហើយទៅណាក៏ឃើញតែចិនដែរ។

ក្រោយបានដឹងអ្វីដែល នាងខ្ញុង បានរៀបរាប់ មានព័ត៌មានជាច្រើនបានយកទៅចុះផ្សាយ ហើយក៏មានមតិស្រប និងមតិរិះគន់អ្នកនាងផងដែរ។

ដោយឡែក នៅក្នុងកម្មវិធីព័ត៌មាននាពេលព្រឹកប្រចាំទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី ក៏បានចូលរួមមតិជុំវិញរឿងខាងលើផងដែរ ដោយលោកហាក់មិនខឹងនិងការលើកឡើងរបស់ អ្នកនាងខ្ញុង ព្រោះថាអ្នកនាងពេលនោះគឺទៅដើរលេងជាលក្ខណៈគ្រួសារ ជាជនសាមញ្ញ និយាយអ្វីដែលអ្នកនាងបានឃើញផ្ទាល់ និងមួយជ្រុងតូច ដូច្នេះនេះគ្រាន់តែជាសិទ្ធិបុគ្គលតែប៉ុន្នោះ៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សានវីដេអូខាងក្រោមនេះ:









SHARE