មិនធម្មតា!!! មួយឆ្នាំរកបានជាង ១២ ម៉ឺនដុល្លារ ពីដើមប៊ឺរ ២០០០ ដើម នោះពុំទាន់គិតដល់កាហ្វេផង! ដូច្នេះនៅចាំស្អីទៀត អ្នកភាគឦសាន…

503

វាក្លាយជារឿងចម្លែករបស់បុរសឈ្មោះ Nguyen Van Dau អាយុ ៥១ ឆ្នាំ ដែលចេះបង្កាត់បានពូជប៊ឺរ «កំព្រា» ឬ ពូជប៊ឺរ ០៣៤ ។ គាត់រំលឹកប្រាប់ពីរឿងដំបូងកាលពីជាងម្ភៃឆ្នាំមុន ។គាត់បានចំណាកស្រុកពីភាគខាងជើង មកកាន់ដាឡាត់ កាលពីឆ្នាំ ១៩៩១ ។ គាត់សន្សំលុយទិញបានដីចម្ការ ៤០០០ ម៉ែត្រការ៉េ លើនោះមានដើមប៊ឺរមួយដុះតែឯកឯង ។ ឆ្នាំ ១៩៩៣ វាមានផ្លែ តែផ្លែរាងទ្រវែងក្លិនក្រអូប សាច់រមួត… ឲ្យអ្នកណាសាកក៏គេថាឆ្ងាញ់ ។សម្លឹងឃើញប្រយោជន៍អាចទទួលបានពីផ្លែប៊ឺរនេះ លោកបានស្វែងរកវិធីបង្កាត់បន្ថែមពូជ ។ ដំបូងធ្វើតាមបែបសមញ្ញដូចជាបណ្តុះពីគ្រាប់ ផ្សាំមែក… ប៉ុន្តែ បរាជ័យ ។ ចុងក្រោយ លោកយកពន្លកពីដើមមេមកផ្សាំនឹងដើមប៊ឺរធម្មតា ទើបកូនប៊ឺរចាប់ផ្តើមលូតលាស់ល្អ ។

ពីនោះមក លោកក៏ផ្សាំបង្កើតបានដើមប៊ឺរពូជនេះ ហើយដាំលើដីចម្ការរបស់ខ្លួនចំនួន ២០០០ ដើម ។ សល់ពីនោះ លក់ឲ្យអ្នកចម្ការផ្សេងទៀត ។ ដូច្នេះ ពីដើមប៊ឺរ «កំព្រា» ១ដើមគត់ លោកបានផលិតជាពូជប៊ឺរ ០៣៤ ដ៏ពេញនិយមនៅអំឡុងទសវត្សរ៍ទី២០០០ ។ដោយឡែកប៊ឺរ ២០០០ ដើម របស់ខ្លួនដាំទទួលផលបាន ៤០ តោន ក្នុង១ឆ្នាំៗ ហើយលក់ឲ្យឈ្មួញកណ្តាល១គីឡូក្រាម តម្លៃ ៧០.០០០ ដុង ។ ដូច្នេះ ១ឆ្នាំ លោកប្រមូលផលបានប្រមាណជាង ១២០.០០០ ដុល្លារ ។ នោះពុំទាន់និយាយដល់កាហ្វេដែលដាំចន្លោះៗដើមប៊ឺរ ។

លោកផ្តាំថា៖ «ប៊ឺរ ០៣៤ លូតលាស់ល្អ ធន់នឹងជំងឺ តែវាខ្លាចការជាំទឹកបំផុត ហេតុនេះ ត្រូវពូនគល់ឲ្យទឹកហូរមិនដក់» ។ចង់ដាំវា ដំបូងជីករណ្តៅជម្រៅពី ៧ តឹក ទៅ ១ ម៉ែត្រ ដាក់ជីអាចម៌គោលាយនឹងកាហ្វេ គឺ ២ ជួរកាហ្វេ ១ជួរប៊ឺរ តែគម្លាតពីដើមនីមួយៗ ត្រូវតែ ៨ ម៉ែត្រ ។ ម្យ៉ាងទៀត គល់របស់វាត្រូវគ្មានសំរាម គ្មានស្មៅតែពុំប្រើថ្នាំសម្លាប់ស្មៅទេ គឺត្រូវប្រឹងដកនឹងដៃ… ។ពេលផ្លែប៊ឺរទម្ងន់ពី ១ ខាំ ទៅ ២ ខាំ ត្រូវបន្ថែមជីបំប៉នសន្លឹក និងផ្លែ រួមជាមួយជីសរីរាង្គ ។ ពីពេលមានផ្កាដល់ពេលប្រមូលផល គឺ ៤ ខែ ៕





SHARE