មិនទាន់ចប់ទេ..! DJ ក្តឹបប្រតិកម្មកប់ៗមាត់ថា បើខ្លាំងលោតមកពួកអាក្មេងជំនាន់ក្រោយ ដែលRapដៀលគ្នានិងបទអេម `Emm` ..!(មានវីដេអូ)

201


កាលពីពេលថ្មីៗកើតឡើងនៅសង្គ្រាមពាក្យសំដី រវាង លោក ជី ដេវីដ និងខ្មែរមួយជីវិត ដោយបានទាស់សំដីគ្នារហូតដល់មានការនិពន្ធបទចម្រៀង ឌឺដង និងដៀលគ្នាទៅវិញទៅមកពេញៗមាត់តែម្តង។ជាក់ស្តែងកាលពីម្សិលមិញ ថេណា តារាចម្រៀង Original Song ដែលប្រិយមិត្តស្គាល់ហើយ ដោយបទរបស់លោកទទួលបានការគាំទ្រជាខ្លាំងពីសំណាក់យុវវ័យ។ ថ្មីៗនេះលោកបានចេញនូវបទថ្មីមួយដែលមានចំណងជើងថា “អេម” ដែលស្តាប់ហើយធ្វើអោយអ្នកស្តាប់ចង់ក្តៅខ្លួន មិនតែប៉ុណ្នោះបទនេះចេញមិនទាន់បានមួយថ្ងៃផងក៍ត្រូវបានរិះគន់យ៉ាងចាស់ដៃតែម្តង។


ស្រាប់DJ ក្តឹបបានចេញវីដេអូឃ្លីបមួយបានថាឲ្យក្រុម Raper ជំនាន់ក្រោយកប់ៗមាត់ដោយបាននិយាយ ពាក្យធ្ងន់ និងបានដាក់មួយមាត់ទៀតថា ពួកអាហែងបើខ្លាំងលោតមក ពួកអាក្មេងជំនាន់ក្រោយ ។ គួរបញ្ជាក់ផងដែរថា DJ ក្តឹបគឺថាតារាRaperដ៍ល្បីមួយក្នុងប្រទេសដែលទទូលស្គាល់គ្រប់ៗគ្នាប្រិយមិត្តស្គាល់គាត់ច្បាស់តាមរយៈបទ «បើកលុយ» ដែលបទនេះលោកបានច្រៀងរួមជាមួយ កំពូលតារាលោកខេមរៈសេរី មន្ត ដែលDJ ក្តឹបជាអ្នកRap បទនោះទទូលការគាំទ្រពីសំណាក់ប្រិយមិត្តយ៉ាងច្រើនកោះក ។







SHARE