មិនដែលឃើញទេ អ្នកជិតខាងខ្ញុំម៉ាស្រុកមានមួយ …ទើបតែរើមកនៅបានមួយខែសោះ ដើរឈ្លោះគេ រករឿងគេពេញភូមិ…

423

តារាចម្រៀង លោក ទ្រី សក្កដា​ ដែលប្រិយមិត្តជាច្រើន បានស្គាល់តាមរយៈបទចំរៀងបែបមនោសញ្ចេតនានោះ លោកក៏បានបង្ហោះសារហួចចិត្ត ចំពោះអ្នកជិតខាងម្នាក់ ដែលទើបតែរើមិននៅបានតែមួយខែប៉ុនណោះ ដើររករឿងគេពេញភូមិ។

នៅលើបណ្តាញសង្គមរបស់លោកបានរៀបរាប់យ៉ាងនេះថា “តេីអ្នកណាខ្លះធ្លាប់មានអ្នកជិតខាងថោកទាបបែបនេះ? 😡 រស់នៅភូមិផងរបងជាមួយគ្នាក្នុងនាមជាមនុស្សមិនមែនសត្វ​ យេីងតែងតែមានការអធ្យាស្រ័យគ្នាទៅវិញទៅមក​ លោកឯងទេីបតែមកទិញផ្ទះបានមួយខែ​ លោកឯងឈ្លោះគ្នារករឿងគេមួយភូមិសរុបទាំងអស់29គ្រួសារ​ ! ជញ្ជាំងផ្ទះទាំងសងខាងជាកន្លែងសម្រាប់ចតយានយន្តរបស់ផ្ទះល្វែងទាំងអស់​ តែលោកឯងព្រោះតែការរកស៊ីលក់គ្រឿងឡានហ្នឹងចង់មកវាយទម្លុះជញ្ជាំងស្ទូចចេញស្ទូចចូលគ្រឿងឡានលោកឯង​ លោកឯងដឹងថាវាប៉ះពាល់ដល់គេគ្រប់គ្នាអត់? 😡 ហេតុអីក៏ចេះតែធ្វេីអ្វីតាមអំពេីចិត្តអញ្ចឹង? ខ្ញុំយកឡានទៅចតមុខទ្វាជញ្ជាំងផ្ទះលោកឯងប៉ុណ្ណឹង​ បេីវាប៉ះពាល់ខ្លាំងណាស់​ លោកឯងអាចសួរគេបាន​ ថាឡានអ្នកណា​ ? អ្នកជិតខាងគេប្រាប់ហេីយ​ ព្រឹកមិញដោយសារវាគ្មានកន្លែងដាក់ឡាន​ បានខ្ញុំយកទៅចតនៅមុខហ្នឹង​! ហេីយផ្ទះលោកឯងមិនមែនមានច្រកចូលតែមួយហ្នឹងឯណា​ ហេីយកន្លែងហ្នឹងខ្ញុំចតរាល់ដង​ ក៏មិនដែលមានបញ្ហាអ្វីដែរ​ ទេីបតែលោកឯងមកនៅហ្នឹង​ បញ្ហាមិនចេះចប់! សួរថាខ្មាសខ្លួនឯងខ្លះអត់​ ដែលមានខួរជាមនុស្សនឹងគេដែរ​ តែរស់នៅុមិនចុះសម្រុសនឹងគេមួយភូមិ​ ! លោកឯងយកហ្វឺតលុបមិនជ្រះមកសរសេរលេីឡានខ្ញុំ​ លោកឯងមានបំណងចង់រករឿងសងសឹកអ្នកភូមិនេះច្បាស់ណាស់! សូម្បីតែខាងសង្កាត់គេចេញលិខិតឱយលោកឯងរេីទ្វាដែក​ និងរៀបឥដ្ឋសារឡេីងវិញ​ លោកឯងមិនត្រឹមតែមិនធ្វេីទេ​ លោកឯងថែមទាំងបកក្រដាសបញ្ជាគេចោលទៀត​ ! លោកគិតថាការរស់នៅជារឿងចាញ់ឈ្នះមែនទេ? មនុស្សដូចលោកអន់ជាងសត្វតិរច្ឆានទៅទៀត​ ! គេរស់នៅសន្សំសុខ​ លោកឯងរស់នៅសន្សំរឿង! ថ្ងៃនេះខ្ញុំចំណាយពេលមួយម៉ោងដេីម្បីលុបអក្សរថោកទាបដែលលោកសរសេរលេីឡានខ្ញុំ​ ហេីយថែមទាំងគំរាមខ្ញុំថាលេីកទីមួយទៀត​ ! បេីប៉ះពាល់ឡានខ្ញុំម្តងទៀត​ ខ្ញុំអស់ការអត់ធ្មត់ហេីយណា​ ! មករស់នៅក្រោយគេ​ គួរតែរាប់ញាតិ​ តែអាគាត់នេះរាប់សត្រូវសាហាវ​ ! ខាងក្រោមជាស្នាមមេដៃ​អ្នកភូមិ​ និងការសម្រេចរបស់សង្កាត់​ តែវានៅតែមិនរុះរេីទ្វាដែកនោះចេញ​ ហេីយថែមទាំងហ៊ានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃទៀត​ ! ខ្លាំងដៃណាស់អាឆេីត​ វាអាងអីទេរាល់ថ្ងៃហ្នឹងបានចេះតែដេីរឈ្លោះជាមួយគេគ្រប់គ្នាហ្នឹង​ ! Fuck U Bitch 👎🏻👎🏻👎🏻👎🏻👎🏻👎🏻👎🏻👎🏻👊👊👊”។






SHARE