មិនគួរឲ្យជឿទេ អគ្គីភ័យបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៥១ខ្នងមួយរំពេច…

72

ភ្នំពេញ៖ អគ្គិភ័យបានឆាតឆេះផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន៥១ខ្នង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង២០ នាទីរសៀលនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រែកទាល់ ទីលានកន្លែងចាក់សំរាមចាស់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុមានការទុស្សេខ្សែភ្លើងបានបង្កជាអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង រួចក៏មានការរៀលដាលទៅដល់ផ្ទះជាច្រើនខ្នងបណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះរថយន្ដពន្លត់អគ្គិភ័យបានមកដល់កន្លែង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យខាងលើ ។

ក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះប្រើប្រាស់រថយន្ដអស់ចំនួន១៩គ្រឿងបាញ់ទឹកអស់ចំនួន២៦គ្រឿង ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងភ្នំពេញចំនួន១៥ គ្រឿង នឹងរថយន្តពន្លត់អគ្គិភ័យរបស់ កងរាជវុធហត្ថ ចំនួន៣គ្រឿងរួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង ទើបអាចគ្រប់គ្រងស្ថានភាពរលត់ទាំងស្រុង នៅវេលាម៉ោង៤នឹង០០នាទីរសៀល និងបំផ្លាញផ្ទះប្រជាពលរដ្ឋទាំងតូចទាំងធំអស់ចំនួន៥១ខ្នង មិនបណ្ដាលឲ្យ មានអ្នកណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាត់សម្ភារៈមួយចំនួនធំតែប៉ុណ្ណោះ។










SHARE