មិនគួរអោយជឿសោះ!!! នារីម្នាក់ បានរំលឹកអនុស្សាវរីយខ្លួនកាលពីនៅធាត់ ហើយខ្មៅ ស្រាប់តែមកដល់ពេលនេះឃើញហើយចង់ដាច់ផ្ងារ… (មានរូបភាពជាច្រើន)

206

មនុស្សដែលធាត់ហើយខ្មៅ គឺពិតជារឿងមួយដែលធ្វើឲ្យពួកគេពិបាកចិត្តបំផុត ព្រោះទាំងការស្លៀកពាក់ មើលទៅមិនសម ការដើរមើលទៅដូចជាខ្ចិល និយាយរួមគឺពិបាកមួយចប់តែម្តង ហើយមួយវិញទៀតនោះ មានមនុស្សមួយចំនួនក៏បាននិយាយឌឺដងមកយើងថាជ្រូក និងថាចាស់ជាដើម ដែលទុកយើងដូចជារបស់លេងសើចយ៉ាងចឹង។

បើនិយាយពីការទៅទិញខោអាវវិញ ពិតជាពិបាកខ្លាំងណាស់ ព្រោះត្រូវលមិនតិចដងទេទំរាំត្រូវ ហើយបើត្រូវក៏ជាម៉ូតខោអាវមនុស្សចាស់ដែរ ពិតជាវេទនាខ្លាំងណាស់។ ដោយឡែកនារីម្នាក់ដែលពីមុនមានរូបរាងធាត់ជាខ្លាំង មិនតែប៉ុណ្ណោះមានស្បែកខ្មៅទៀតផង តែមកដល់ពេលនេះនាងមានរាងឡើងស្វែល ហើយសស្អាតទៀតផង វាហាក់បីដូចជាមិនគួរឲ្យជឿទាល់តែសោះ តែវាអាចទៅរួចពិតម៉ែន។យោងតាមគណនីហ្វេសបុកមួយឈ្មោះ Long Lay Heng ដែលនាងបានបង្ហាញនូវរូបថតជាច្រើនសន្លឹកកាលពីនាងនៅក្មេង

ដែលមើលទៅសឹងតែមិនជឿថាជារូបនាងនោះទេ ព្រោះពេលនេះនាងមានរាងឡើងស្វែល ហើយថែមទាំងស្អាតទៀតផង។នាងក៏បានផ្តាំទៅមនុស្សស្រីមួយចំនួនផងដែរ ដែលមានរូបសម្រស់ធាត់ និងខ្មៅដូចដែរនាងពីមុននោះ គួរគម្បីកុំអស់សង្ឃឹម ហើយត្រូវខំប្រឹងតស៊ូជំនះឲ្យបាននូវភាពតាំងចិត្តរបស់ខ្លួន ហើយយើងនឹងសំរេចនូវអ្វីដែលយើងគិតនៅថ្ងៃណាមួយជាមិនខានផងដែរ។

SHARE