មិនគួរសោះ ! បងប្រុសដែលជិះកង់ហាលភ្លៀងហាលខ្យល់៦៤ថ្ងៃ ដើម្បីប្រមូលថវិកាបាន ១៦០,៣៣០ដុល្លារជូនដល់លោកវេជ្ជបណ្ឌិត​ Beat Richner ខណះនេះលោកកំពុងមានស្ងានភាពធ្ងន់ធ្ងរ..

6476

ប្រិយមឹត្តបានដឹងមកហើយលោក ង៉ែត​ វិចិត្រ ធ្លាប់បានលះបង់ជាច្រើនដោយជិះកង់ហាលភ្លៀងហាលខ្យល់៦៤ថ្ងៃជុំវិញប្រទេស ដើម្បីប្រមូលបាននូវថវិការ ១៦០,៣៣០ ដុល្លារ ជូនដល់លោកវេជ្ជបណ្ឌិត​ Beat Richner កាលពីឆ្នាំ២០១៤កន្លងផុតទៅនេះ។

ដោយឡែកយោងតាមគណនីរបស់ Thul Visal បានបង្ហោះថា ៖ « ប្អូនប្រុស​ ង៉ែត​ វិចិត្រ ​ថ្ងៃដែលប្អូនបានចូលរួមលះបង់ជិះកង់ហាលថ្ងៃ​ ហាលខ្យល់៦៤ថ្ងៃ ជុំវិញប្រទេសដើម្បីប្រមូលថវិការបាន ១៦០,៣៣០ដុល្លារ ជូនដល់លោកវេជ្ជបណ្ឌិត​ Beat Richner កាលពីឆ្នាំ២០១៤។ ពេលនេះស្ថានភាពប្អូននៅធ្ងន់ធ្ងរខ្លាំង សង្ឃឹមថាប្អូននឹងឆ្លងផុតគ្រោះកាចនេះ»។ គូសបញ្ជាក់ថា រហូតមកទល់ពេលនេះ គាត់បានដឹងខ្លួនហើយ​ ប៉ុន្តែនៅមិនទាន់អាចនិយាយ​ និងបើកភ្នែកនៅឡើយនោះទេ។ យើងខ្ញុំសូមបួងសួងឲ្យប្អូនប្រុស ឆាប់បានជាសះស្បើយដូចដើមឆាប់ៗ៕






SHARE