មានកូន​ដល់​ទៅ​ពីរ​តែ ដា​ញ់ ម៉ូ​នី​កា នៅតែ​ស្អាត ​​!

640

​សព្វថ្ងៃ​អតីត​តារា​សម្តែង​សម្បុរ​ស្រអែម ដា​ញ់ ម៉ូ​នី​កា កំពុងតែ​រស់នៅ​យ៉ាង​មាន​ក្តី​សុខជាមួយ​ស្វាមី​ និង ​កូន ប្រុស​ស្រី​ពីរ​នាក់​នៅប្រទេស​អូស្ត្រាលី ។​ អ្វីដែលគួរឱ្យ​កត់សំគាល់នោះគឺ​មានការ​និយាយ ដា​ញ់ ម៉ូ​នី​កា មាន​សាច់ឈាម​ភ្លឺ​ថា ​និង ​មាន​សម្រស់​ប្លែក​ស្អាត​ជាង​មុន ។​ យ៉ាងណា​តារា​រូបនេះមិនមាន​បំណង​វិល​មក​ក្នុង​ការងារ​សិល្បៈ​ដូច​មុន​ទេ​ ។​

​ទោះបីជា​ក្លាយជា​អ្នក​ម្តាយ​របស់​កូនស្រី​ប្រុស​ពីរ​នាក់​ក៏ពិតមែន​ ​តែ ដា​ញ់ ម៉ូ​នី​កា នៅរក្សាបាន​រូប​សម្រស់​ស្រស់ស្អាត ​គ្រាន់តែធាត់​បែក​សាច់​ជាង​មុន​ប៉ុណ្ណោះ ​។​ ក្រៅពី​បំពេញ​តួនាទី​ជា​ភរិយា ​និង ​ម្តាយ​ដ៏​ល្អ ដា​ញ់ ម៉ូ​នី​កា មិនបាន​ប្រកបការងារ​សិល្បៈ​ដូច​មុនឡើយ​ ​ប៉ុន្តែ​នៅពេល​មានកម្ម​វិធី​ប្រគំ​តន្ត្រី​របស់​មិត្តភក្តិ​រួម​អាជីព​ដែល​បាន​ទៅ​សម្តែង​នៅ​ទីនោះ ដា​ញ់ ម៉ូ​នី​កា តែង​ទៅ​ចូលរួមទស្សនា ​និង ​លើកទឹកចិត្ត​ផងដែរ ។​

​បើតាម​បងប្អូន​ដែល​រស់នៅ​រដ្ឋ​ជាមួយ ដា​ញ់ ម៉ូ​នី​កា បានសរសើរ​ថា គ្រួសារ​តារា​រូបនេះ​គួរឱ្យស្រឡាញ់​ណាស់ ​។ ​ពេលទំនេរ​ពី​ការងារ ដា​ញ់ ម៉ូ​នី​កា​ និង ស្វាមី ព្រមទាំង​កូនៗ ​តែង​ចំណាយពេល​ដើរ​កម្សាន្ត​នៅតាម​តំបន់​ទេសចរ​ណ៍ផ្សេងៗ ​។ កាលប៉ុន្មាន​ខែ​មុន ដា​ញ់ ម៉ូ​នី​កា និង ​ក្រុមគ្រួសារ ក៏បាន​មកលេង​ស្រុក​ខ្មែរ​ផងដែរ ។ ដោយឡែកកូនស្រី​ប្រុស​ទាំងពីរ​របស់​នាង ក៏មាន​មុខមាត់​ស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់ ​។ ដា​ញ់ ម៉ូ​នី​កា បាន​និយាយថា​កូន​ទាំងពីរជា​កម្លាំងចិត្ត​របស់​នាង​។​

អ្វីដែល​ចាប់​អារ​ម្ម​ណ៏​មាន​ស្វាមី​ និង ​កូន ​ហើយ​បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​សម្តែង​រាប់​ឆ្នាំ​ក៏​ពិតមែន​ តែ​មហាជន​ជាច្រើន​នៅតែ​ចង់ឱ្យអតីត​តារា​សម្តែង​រូបនេះ​វិល​ត្រលប់មក​សម្តែង​ជាថ្មីម្តងទៀត ​។ ​ថ្មីៗ​នេះ អតីត​តារា​សម្តែង​ដ៏​ល្បី​អ្នក នាង អម្ពរ ទេវី ក៏បានវិលមកថតរឿងនៅស្រុកខ្មែរផងដែរ ៕




SHARE