មានកន្លែងជិះទូកលេងទៀត! ពេលនេះ ឱក សុគន្ធកញ្ញា និងស្វាមី បានទៅដល់ ទីក្រុង​ Venezie ប្រទេស​ អ៊ីតាលី ហើយ ស្អាតប្លែកខ្លាំងណាស់

323

តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បន្ទាប់ពីបានរៀបការរួចមក ក៏មានដំណើរកម្សាន្តដ៏វែងឆ្ងាយមួយទៅកាន់ប៉ែកអឺរុ៉ប ហើយក៏បានចេញដំណើរពីប្រទេសកម្ពុជាយើងតាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មកម្លេស មកទល់ពេលនេះ តារាចម្រៀងរូបនេះ និងស្វាមី បានឆ្លងកាត់ប្រទេសមួយចំនួនហើយ ដែលមានដូចជា ប្រទេសបារំាង, ហូឡង់, អាល្លឺម៉ង់ និងប្រទេសអូទ្រីស។ ក្នុងនោះ គេក៏បានឃើញពួកគេបានផ្តិតយករូបភាពស្អាតៗ ប្លែកៗ និងគួរឲ្យទាក់ទាញ មកបង្ហាញជូនបងប្អូនក្នុង​បណ្តាញសង្គមហ្វេសប៊ុកឲ្យបានឃើញដែរ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ឱក សុគន្ធកញ្ញា បានទៅដល់ប្រទេសមួយទៀតហើយ ដែលមើលទៅទិដ្ឋភាពទូទៅនៅទីនោះ ក៏ប្លែកខុសពីប្រទេសមុនៗដែរ ជាពិសេសនោះ មានកន្លែងជិះទូកលេងកម្សាន្តថែមទៀតផង។ តារាចម្រៀងរូបនេះ គ្រាន់តែភ្ជាប់សារខ្លីមួយបញ្ជាក់ប៉ុណ្ណោះថា “ទីក្រុង​ Venezie ប្រទេស​ អ៊ីតាលី”។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត ថានៅទីក្រុង ប្រទេសអ៊ីតាលីនេះ មានទិដ្ឋភាពយ៉ាងណានោះ សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ៕

SHARE