មក​មើល​ទិដ្ឋភាពពិធីសូត្រមន្ត ក្នុងពិធីមង្គលការ​ ​សុខ​ ​ស្រី​ល័ក្ខណ៍​ ​ល្ងាច​នេះ​ ​!​

309

ពិធី​រៀបការ​របស់​តារាចម្រៀង​ ​សុខ​ ​ស្រី​ល័ក្ខណ៍​ ​និង​ ​តន្រ្តី​ករ​ក្រុម​ចចក​សមុទ្រ​លោក​ ​អ៊ុ​ក​ ​រួន​ ​បាន​ចាប់​​ផ្តើម​ចូល​រោង​នៅ​ល្ងាច​នេះ​ ដោយមាន​ការចូលរួម​ពីសំណាក់​ញាតិមិត្ត​ជាច្រើន​ ​។​

ក្នុងទឹក​មុខ​សប្បាយរីករាយ​ជាមួយនឹង​ឈុត​កូនក្រមុំក្នុងពិធីសូត្រមន្ត ​គេ​សង្កេតឃើញ​តារាចម្រៀង​ ​សុខ​ ​ស្រី​ល័ក្ខណ៍​ ​កាន់​តែ​មាន​សម្រស់​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត​ ​។​ ​ទម្រាំ​ឈាន​ដល់​ថ្ងៃនេះ​តារាចម្រៀង​រូប​នេះ​បាន​ឆ្លង​កាត់​រឿងរ៉ាវ​ជាច្រើនជាមួយគូស្នេហ៍របស់នាង ​​ប៉ុន្តែ​យ៉ាងណា​ពេលនេះ​នាង​បានសម្រេច​បំណង​ និង ​បាន​ដឹកដៃ​មនុស្ស​ដែល​ខ្លួនស្រឡាញ់​ចូល​រោងការ ​។​ ​

ពិធី​រៀបការ​របស់​ ​សុខ​ ​ស្រី​ល័ក្ខណ៍​ ​ក៏​ទទួល​បានការ​ជ្រោមជ្រែង​ពីសំណាក់​បងស្រី​នាង​គឺ​តារាចម្រៀង​ ​សុខ​ ​សី​ឡា​លីន​ ​ជាច្រើន​ផង​ដែរ​ ​។​ ​មានការ​ជូនពរ​ពីសំណាក់​មិត្តភក្តិ​និង​អ្នកគាំទ្រ​ជាច្រើន​ ​។​ សម្រាប់​ពិធី​ជប់​​លៀង​នៅ​ថ្ងៃស្អែក​នឹង​រៀបចំឡើង​នៅ​បុរី​វិមាន​ពិភព​ថ្មី​សែនសុខ​អាគារ​ ​B​ ​៕​ ​



SHARE