ភ័យខ្លួនទៅ! នី រតនា ប្រកាសចាត់វិធានការទៅលើជនដែល Fake Account របស់ខ្លួន

79


ថ្មីៗ!នេះកាលពីយប់មិញនី រតនាបានសរសេរនៅលើ account របស់ខ្លួនដូច្នេះថា៖
សូមជម្រាបដំណឹងដល់បងប្អូន និងបណ្តាអ្នកគាំទ្រខ្ញុំបាទទាំងអស់ មេត្តាជ្រាបថា គណនីហ្វេសប៊ុក, Page, និង channel youtube មួយចំនួនខាងក្រោមនេះ (នៅមានច្រើនទៀត) មិនមែនជាគណនីរបស់ខ្ញុំបាទនោះទេ ។ ខ្ញុំមានផេកផ្លូវការតែមួយគត់គឺផេកមួយនេះដែលមានចំនួនអ្នក like ជិត 40 មុឺននាក់ និងគណនីហ្វេសប៊ុកពិតរបស់ខ្ញុំមានតែមួយគត់គឺ NY Ratana HM ។


ដូច្នេះខ្ញុំបាទមិនទទួលខុសត្រូវរាល់សកម្មភាពទាំងឡាយរបស់គណនីហ្វេសប៊ុក និងផេកក្លែងក្លាយទាំងនេះនោះទេ ហើយខ្ញុំសូមស្នើសុំដល់លោកដែលយកឈ្មោះខ្ញុំទៅប្រើក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន មេត្តាបញ្ឈប់សកម្មភាពនេះ និងប្តូរឈ្មោះចេញ កុំយកឈ្មោះរបស់ខ្ញុំទៅប្រើនាំឲ្យមានការយល់ច្រឡំដល់អ្នកគាំទ្ររបស់ខ្ញុំទៀត ។ បើជាអ្នកគាំទ្ររបស់ខ្ញុំ សូមប្រើឈ្មោះថា Fan មិនមែនប្រើឈ្មោះរបស់ខ្ញុំ ហើយដើរតួជាខ្ញុំ ផុសពត៌មានពីខ្ញុំដោយគ្មានការអនុញ្ញាតនោះទេ ។
ក្នុងករណីនៅតែបន្តសកម្មភាពនេះទៀត ខ្ញុំនឹងចាត់វិធានការទៅតាមការគួរហើយ ។


SHARE