ភិន សុដាលីស ចាយសម្រស់នៅលើទឹកដីអាមេរិក បើមិនប្រាប់មិនដឹងថាមេម៉ាយកូនមួយ

680

ថ្វី​ដ្បិត​មានកូន​មួយ​ហើយ​ក្ដី តារា​សម្ដែង ភិន សុ​ដា​លី​ស នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត​មាន​កំលោះៗ​ចោមរោម​ព្រោងព្រាត​មិន​ចាញ់​តារា​ស្រី​មួយចំនួន​ឡើយ ។ ថ្មីៗ​នេះ ភិន សុ​ដា​លី​ស និង កូនស្រី​សំណព្វចិត្ត ព្រមទាំង​ក្រុមគ្រួសារ​ បាននាំគ្នា​ទៅ​ដើរ​កម្សាន្ត​នៅ​សហរដ្ឋអាមេរិក​យ៉ាង​ហ៊ឺហារ ។​

​គិត​មកដល់ពេលនេះ កូនស្រី​សំណព្វចិត្ត​របស់​តារា​សម្ដែង​សាច់​សខ្ចី ភិន សុ​ដា​លី​ស មាន​អាយុ​ជាង ២ ខួប​ហើយ ដោយឡែក​បើ​ក្រឡេក​ទៅ​មើលរូប​សម្រស់​អ្នក​ម្ដាយ​វ័យក្មេង​រូបនេះ​វិញ ពិតជា​លេង​ស្ទីល​តុបតែង​ខ្លួន​ឡូយឆាយ​ហ៊ឺហារ​ទាក់ភ្នែក​សុភាពបុរសៗ​ទាំងឡាយ​ឱ្យ​សម្លឹងមើល​នាង​មិន​ឈប់ ។

​ជាក់ស្ដែង ទៅ​ដើរលេង​ទឹកដី​បរទេស​លើក​នេះ ដា​លី​ស បាន​បង្ហោះ​រូបថត​បន្តបន្ទាប់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង អ៊ី​ន​ស្ត្រា​ក្រាម បង្ហាញ​ពី​ទិដ្ឋភាព​ដើរ​ចាយ​សម្រស់​នៅ​ទីនោះ អម​ជាមួយ​ភាព​ហាយ​សូរ​គួរឱ្យ​ច្រណែន ។ ដា​លី​ស ជា​តារា​ស្រី​ដែល​ឧស្សាហ៍​ចេញចូល​ក្រៅប្រទេស​ញឹកញាប់​មែនទែន ដោយ​រាល់ពេល​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​ម្ដងៗ តារា​ស្រី​រូបនេះ​មិន​ភ្លេច​បង្ហោះ​រូប​ស្អាតៗ​ជាមួយ​ស្ទីល​ប្លែកៗ​នៅលើ​បណ្ដាញ​សង្គម​ឡើយ ៕










SHARE