ព្រោះតែបារម្ភសុវត្ថិភាពប្រជាពលរដ្ឋ កងកម្លាំងនគរបាល បានយករថយន្តសឺរ៉ែ និងសហការជាមួយ រថយន្តកងរាជអាវុធហត្ថស្រុក ដឹកចម្លងពលរដ្ឋត្រង់កន្លែងទឹកលិចកាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញ ព្រោះទឹកមិនទាន់ស្រកនៅឡើយ (មានវីដេអូ)

51

នៅព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៩ នេះ ទឹកលិចកាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញ គឺមិនទាន់ស្រកនៅឡើយនោះទេ ហេតុដូចនេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំបន្ថែមអោយកងនគរបាលស្រុកយករថយន្តសឺរ៉ែចំនួន២គ្រឿង សហការជាមួយរថយន្ត កងរាជអាវុធហត្ថស្រុក ១គ្រឿង ដឹកចម្លងពលរដ្ឋត្រង់កន្លែងលិចទឹកកាត់ផ្លូវនេះ។

ក្នុងនោះផងដែរ លោក Huy Bunleng ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ស្រុកព្រៃនប់៖ លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគបាលស្រុកព្រៃនប់ ថ្លែងថា នៅព្រឹកថ្ងៃទី១១ សីហា២០១៩នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានណែនាំបន្ថែមអោយកងនគរបាលស្រុកយករថយន្តសឺរ៉ែ ចំនួន២គ្រឿង សហការជាមួយ រថយន្តកងរាជអាវុធហត្ថស្រុក ១គ្រឿង ដឹកចម្លងពលរដ្ឋត្រង់កន្លែងទឹកលិចកាត់ផ្លូវជាតិលេខ៣ក្នុងឃុំវាលរេញ ដែលមិនទាន់ស្រកនៅឡើយ។

ក្រៅពីនេះ ក៏មានកម្លាំងកងទព័ជើងទឹក កម្លាំងកងទ័ពតំបន់សឹករងខេត្ត និងកម្លាំង អាជ្ញាធរខេត្ត ស្រុក ឃុំ ក៏បានចូលរួម ប្រតិបត្តិការ ជួយសម្រួលគ្រប់កិច្ចការ តាមតំបន់ ដែលកំពុងមានជំនន់ទឹលភ្លៀង ជាពិសេសនៅផ្លូវជាតិលេខ៣ ចំណុចស្ពានទី១ ក្នុងឃុំវាលរេញ។”៕

SHARE