ពិធីមង្គលការ Saimai ជាមួយនឹងម្ចាស់ក្រុមហ៊ុនរថយន្តម៉ាកល្បី ចូលរួមសុទ្ធសឹងតែតារាល្បីៗ និងអ្នកជំនួញលំដាប់ប្រទេស

346

ថៃ៖ តារាស្រីញញឹមស្រស់ Saimai Sricharoon ដែលគេស្គាល់ថា ជាតារាស្រីដ៏មានប្រជាប្រិយមួយដួង ប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានរៀបចំពិធីមង្គលការរបស់ខ្លួនជាមួយនឹងគូស្នេហ៍ ដែលបានទាក់ទងមើលចិត្តថ្លើមគ្នា អស់រយៈពេលជាង៤ឆ្នាំមកនេះ។

សម្រាប់នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ កាលពីពេលថ្មីៗនេះដែរ តារាស្រីរូបស្អាត Saimai និងកម្លោះរូបសង្ហា ដែលម្ចាស់ក្រុមហ៊ុនរថយន្តម៉ាកAudiប្រចាំប្រទេសថៃ បានរៀបចំកម្មវិធីមួយនេះ យ៉ាងអធិកអធមក្រោមការចូលរួមសុទ្ធសឹងតែភ្ញៀវលំដាប់ អ្នកជំនួញល្បីៗជាច្រើនរូប ទាំងក្នុង និងក្រៅប្រទេសថៃ ផងដែរ។

ទន្ទឹមនឹងគ្នានោះដែរ តាមរយៈនៅលើបណ្ដាញសង្គមនានា ក៏ឃើញថាមានវត្តមានតារាល្បីៗ ដែលជាមិត្តជិតស្និទ្ធរបស់តារាស្រីរូបនេះ ក៏បានឆ្លៀតចូលរួមអបអរសារទរ ដល់គូស្វាមីភរិយាមួយគូនេះ និងជាពិសេសបានធ្វើឲ្យពិធីមួយនេះ រឹតតែមានភាពសប្បាយរីករាយថែមទៀតផង៕

ចង់ជ្រាបច្បាស់ សូមទស្សនាកម្រងរូបភាពក្រោមនេះ៖ 

SHARE