ពិតជាគួរឲ្យខ្លាចណាស់! លោក ខេមរៈ សិរីមន្ត ប្រាប់មូលហេតុដែលធ្វើឲ្យគ្រឿងក្នុងរបស់ប្អូនស្រីខូចស្ទើរតែទាំងអស់ ដោយសារតែ…. (មានវីដេអូ)

64


នៅថ្ងៃនេះ លោក ខេមរៈ សិរីមន្ត បានចេញវីដេអូនិយាយបញ្ជាក់រាល់បញ្ហាជំងឺរបស់ប្អូនស្រីរបស់ខ្លួន គឺកញ្ញា ខេមរៈ ស្រីពៅ បន្ទាប់ពីពិធីបុណ្យសព និងបុណ្យ៧ថ្ងៃ បានចប់សព្វគ្រប់។

ជាក់ស្តែងលោក ខេមរៈ សិរីមន្ត បានប្រាប់ថា ការពិនិត្យជំងឺខុសបច្ចេកទេស និងការលេបថ្នាំសន្លាក់សសៃ ជាហេតុផងធ្វើឲ្យប្អូនស្រីរបស់ខ្លួនធ្លាក់ខ្លួនមានជំងឺរាំរ៉ៃអស់រយៈពេល ៤ ឆ្នាំមកនេះ។


ដោយលោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា មុនកើតហេតុ គឺប្អូនស្រីរបស់លោក ឈឺជើង ព្រោះតែមានជំងឺរលៀកសសៃឈាមនៅជើង ហើយក៏បញ្ចូនទៅមន្ទីរពេទ្យ ប៉ុន្តែបែជាពេទ្យនោះពិនិត្យឃើញថា ប្អូនរបស់លោកកំពុងមានជំងឺសន្លាក់សសៃ ទៅវិញ ក៏ឲ្យថ្នាំមកលេប ហើយទំនងជាថ្នាំមិនសុទ្ធទៀត ទើបពេលលេបបានតែ ២ ថ្ងៃ ស្រាប់តែប្អូនស្រី របស់លោក ធ្លាក់ខ្លួនឈឺធ្ងន់ ហើយគ្រឿងក្នុងរបស់ប្អូនលោក​ ដូចជាសួត ក្រលៀន និងបេះដូង បានរងផងប៉ះពាល់ខ្លាំងតែម្តង។

បន្ទាប់មកលោក ក៏បញ្ជូនប្អូនស្រី របស់ខ្លួន ទៅមន្ទីរពេទ្យថៃ ប៉ុន្តែមិនបានលទ្ធផលល្អ ដោយសារតែពេទ្យនៅប្រទេសថៃ ប៉ះចំពេទ្យមិនល្អ ធ្វើឲ្យជំងឺរបស់ប្អូនស្រីលោកកាន់តែចុះខ្សោយបន្តទៀត រហូតលោកបានជួបជាមួយគ្រូពេទ្យម្នាក់ ដែលជានាក់ធ្វើឲ្យប្អូនស្រីរបស់លោកប្រសើរឡើងវិញជាង ៧០ ភាគរយ។

ប៉ុន្តែគួរឲ្យសោកស្តាយ ដែលសារអំឡុងពេលបញ្ជូនទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌា ជាហេតុមិនល្អ ប្អូនរបស់លោក បានផ្ដាស់សាយ ដោយសារតែនៅប្រទេសឥណ្ឌាកំពុងចុះត្រជាក់ ក៏បានទាញឲ្យជំងឺសួត បេះដូង ក្រលៀន និងរលៀកសសៃឈាមរបស់កញ្ញា រើឡើងវិញ រហូតដល់ស្លាប់តែម្តង៕






SHARE