ពិតជាកក្រើកខ្លាំងណាស់ កាបង្ហាញនូវម៉ូតសម្លៀកបំពាក់ល្បីល្បាញនៅ USA ដែលបានចំណាយទឹកប្រាក់អស់…

50

បរទេស៖ មនុស្សម្នាក់ៗ សុទ្ធតែចង់បានភាពល្បីល្បាញនូវពេទ្យកោសល្យរបស់ខ្លួន ដូចស្រ្តីរូបនេះនាងតែងតែមើលទៅស្រម៉ៃថាតើនាងស្ថិតនៅលើកំរាលព្រំពណ៌ក្រហមការដើរបង្ហាញម៉ូដឬក៏អំពីជីវិតប្រចាំថ្ងៃរបស់នាង។ ​ហើយ Bella Hadid មានអាយុ២២ ឆ្នាំគឺជាទស្សនីយភាពដ៏អស្ចារ្យដែលនាងបានធ្វើការជាមួយនឹងកូនស្រីរបស់ Cindy Crawford ឈ្មោះ Kaia Gerber អាយុ១៧ ឆ្នាំជាមួយនឹងម៉ូតដែលធ្វើឲ្យមានការទាក់ទាញ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងពី Milan និង Moschino កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ម៉ូដែលនេះបានយកឈ្នះលើឆាកដើរបង្ហាញម៉ូតនៅក្នុងលេខឌីជីថលដ៏ស្អាតមួយដែលបានធ្វើឲ្យទស្សនិជជនពិតជាចាប់អារម្មណ៍នូវការដើរបង្ហាញម៉ូតដែលមិនធ្លាប់រចនាដូចម៉ូតនាពេលដើរបង្ហាញនេះ។

ត្បូងពេជ្រដ៏ មានតម្លៃដែលបានរុំព័ទ្ធទៅលើម៉ូតសម្លៀកបំពាក់ដែលលិចធ្លោពេលបង្ហាញម៉ូតនេះ។ ម៉ូតនេះត្រូវបានរចនាដោយអ្នក Designer ជនជាតិអាមេរិច សម្លៀកបំពាក់នេះរលោងស្ងួត ខណៈដែលនាងបានពាក់ចិញ្ចៀនពេជ្រ ខ្សែដៃនិងខ្សែក្រវ៉ាត់ដែលមានត្បូងមរកតដែលមានតម្លៃរាប់លានដុល្លារ។ Bella មានគ្រឿងអលង្ការដាក់លើកាបូបរាងចតុកោណ ជាម៉ូតដែលបានរចនាដោយអ្នកជំនាញម៉ូតនៅអាមេរិច។ ក្រុមដើរម៉ូតនេះបានធ្វើការបង្ហាញនៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៩ ម្សិលមិញ ដែលមានអ្នកចូលរួមទស្សនារាប់សែននាក់ ព្រមទាំងបានផ្សព្វផ្សាយពេញបណ្តាញសង្គមផងដែរ៕





















SHARE