ប្លែកភ្នែក ពេលឃើញរូបសម្រស់ Baifern តួឯកស្រីក្នុងរឿង «Friend Zone» កាលពីកុមារភាព

162

បន្ទាប់ពី​រឿង​ខ្នាត​ធំ «Friend Zone» ចាក់​បញ្ចាំង ឃើញថា​មានការ​គាំទ្រ​យ៉ាងខ្លាំងពីយុវវ័យ ក្នុងនោះ​តួ​សម្តែង​ឯក​ប្រុស​ស្រី​ក្នុង​រឿង គឺ​លោក Nine Naphat និង នាង Baifern ក៏​កាន់តែ​មានឈ្មោះ​ល្បី​ខ្លាំង​មួយកម្រិត​ទៀត ។​

​បើ​និយាយ​ដល់ Baifern ដែលជា​តួឯក​ស្រី​ក្នុង​រឿង​ខាងលើ​វិញ នាង​ក៏​ទើបតែ​មកកាន់​ប្រទេស​កម្ពុជា​ផងដែរកាល​ដើមខែ​មេសា​នេះ ដើម្បី​មកជួប​អ្នកគាំទ្រកម្ពុជា ។ ខណៈនោះ​អ្នកគាំទ្រ​កម្ពុជា​ជាច្រើន​នាក់​បានឃើញ​រូប​សម្រស់​ផ្ទាល់​របស់​តួឯក​ស្រី​រូបនេះ ដែល​ម្នាក់ៗ​បាន​លាន់មាត់​ថា​នាង​ពិតជា​ស្រស់ស្អាត និង គួរឱ្យ​ស្រឡាញ់​ខ្លាំង មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​រួសរាយ​ទៀតផង ។​

​តួឯក​ស្រី Baifern ដែលមាន​ឈ្មោះ​ពិត Pimchanok Luevisadpaibul រូបនេះ ពិតណាស់​នាង​ស្រស់ស្អាត ដែល​មកដល់​ឆ្នាំនេះ​នាង​មាន​អាយុ ២៦ ឆ្នាំ​ហើយ ហើយ​រូប​សម្រស់​នា​បច្ចុប្បន្ននេះ​កំពុងឆក់យក​ប្រជាប្រិយភាព​បាន​មិន​ស្ទើរ​ទេពី​អ្នកគាំទ្រ ។ យ៉ាងណាមិញ​បើ​ងាក​ទៅកាន់​អតីតកាល​បន្តិច ក្នុងពេលដែល​តារា​ស្រី​រូបនេះ​ស្ថិតក្នុង​វ័យ​កុមារភាព អាយុ​ខ្ទង់ ១០ ឆ្នាំ យើង​ឃើញថា រូប​សម្រស់​នាង​ក៏​ស្រស់ស្អាត និង គួរឱ្យ​ស្រឡាញ់​មិនធម្មតា​ណាស់ដែរ ដែល​តាមរយៈ​រូបថត​ទាំង​ប៉ុន្មាន​នេះ​បានបញ្ជាក់​យ៉ាងច្បាស់ ។ តោះ ! មកទស្សនារូបទាំងអស់គ្នា ៕




SHARE