ប្រិយមិត្តនៅចាំគាត់បានទេ? លោក សែម សង្វាត បាត់មុខពីសិល្បៈច្រើនឆ្នាំ ប្រែខ្លួនជាស្គមជាងមុន មើលសឹងមិនស្គាល់ (មានរូបភាពជាច្រើន)

296

ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពអំឡុងឆ្នាំ២០០១ លោកសែម សង្វាត បច្ចុប្បន្នបានស្ងាត់បាត់មុខឈឹងពីសង្គមសិល្បៈ សូម្បីតែជីវិតឯកជនក៏មិនដឹងយ៉ាងណា ស្របពេលដែលជីវិតរបស់តារារួមទ្រនំមួយចំនួន ប្រើប្រាស់ជីវិតយ៉ាងស៊ីវិល័យ។មិនបានប៉ុន្មានផង ក៏ស្រាប់តែលេចឡើង នូវរូបភាពប៉ុន្មានសន្លឹករបស់តារាប្រុសរូបនេះសារជាថ្មីម្តងទៀត ដែលបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល និងមិននឹកស្មានគ្រប់គ្នាតែម្តង ក្រោយឃើញរូបរាងរបស់លោក។

ដោយក្នុងនោះឃើញថាតារាប្រុសរូបនេះ បានប្រែខ្លួនជាស្គមខ្លាំងមើលមិនចង់ស្គាល់ ចំណែកឯវ័យក៏កាន់តែច្រើនឡើងថែមទៀត។ ជាមួយនឹងរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានបង្ហាញក្តីនឹករលឹក ដល់លោកយ៉ាងខ្លាំង ដែលបានបាត់មុខពីសិល្បៈអស់ពេលជាយូរមកនេះ។គួររំលឹកផងដែរថា លោកសែម សង្វាត គឺជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ល្បីក្នុងឆ្នាំ ២០០១ នៅផលិតកម្មរស្មីស្ទឹងសង្កែ និងអតីតសមាជិកក្រុម ក្រុម EV Band ជាមួយនឹងអ្នកនាងយក់ ថិតរដ្ឋា និងឱក សុគន្ធកញ្ញា តែក្រោយមកលោកក៏បាត់ស្ងាត់ឈឹងពីសិល្បៈ រហូតមកដល់ពេលនេះ៕

SHARE