ប្រជាពលរដ្ឋគិតត្រូវ បើចោរក្នុងមិនឲ្យដៃ ក៏ចោរព្រៃមិនដឹងកន្លែងមានតម្លៃដែរ!!! សម្ភារះឧបករណ៍ពិនិត្យសុខភាពរបស់ (គ្លីនិករ៉ាក់) ច្រើនគ្រឿង តម្លៃរាប់ម៉ឺនដុល្លារ មានទាំងទូរដែក លុយរាប់លាន និងរាប់រយដុល្លារផងនោះ ត្រូវបានក្រុមចោរធ្វើសកម្មភាព លួចយកគេចខ្លួនទៅដោយសុវត្ថិភាព

98

បាត់ដំបងៈ កាលពីវេលាម៉ោង២:០០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចគ្លីនិករ៉ាក់ ស្ថិតក្នុងក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ យោងតាមរបាយការណ៍លោកវរះសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា សម្ភារះជាឧបករណ៍ពិនិត្យសុខភាពរបស់ (គ្លីនិករ៉ាក់) ច្រើនគ្រឿង តម្លៃរាប់ម៉ឺនដុល្លារ មានទាំងទូរដែកផងនោះ ត្រូវបានក្រុមចោរធ្វើសកម្មភាព លួចយកគេចខ្លួនទៅដោយសុវត្ថិភាព ខណះដែលសន្តិសុខយាមទីនោះកំពុងដេកលង់លក់។​

នៅមុនពេលកើតហេតុ ចន្លោះពីម៉ោង២ៈ០០នាទីយប់ ដល់ម៉ោង៧ៈ០០នាទី ខណះដែលសន្តិសុខយាមកាម​នៅទីនោះ កំពុងដេកលង់លក់ ក៏ស្រាប់តែមានក្រុ​មជន​សង្ស័យមិនស្គាល់សាវតា បានធ្វើសកម្មភាពចាក់សោរទ្វារគ្លីនិកជាច្រើនបន្ទប់ ដែលជាការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត នូ នរិន្ទ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយបានយកសម្ភារះជាច្រើនរួមមាន ម៉ាស៊ីនអេកូ ចំនួន១គ្រឿង ម៉ាស៊ីនពិនិត្យឈាម ចំនួន២គ្រឿង ទូរដែក ចំនួន១ ប្រាក់រៀលចំនួន ១០.៥៦០.១០០រៀល (ដប់លានហាសិបប្រាំមួយម៉ឺនមួយរយរៀល) ប្រាក់ដុល្លាចំនួន៤៧៤ដុល្លារ (បួនរយចិត្តសិបបួនដុល្លា) ។

ក្រោយពេលកើតហេតុ ភ្លាមនោះក្រុមសមត្ថកិច្ចទាំងអាវុធហត្ថ ក៏ដូចជានគរបាលជំនាញខេត្ត បានចុះទៅដល់ពិនិត្យ​កោសល្យវិច្ច័យ យ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញា យកមកចាត់ការទៅតាមនីតិវិធី។

បើទោះយ៉ាងណា ត្រូវបានប្រភពក្រៅផ្លូវការជាច្រើន បានលើកឡើងប្រហាក់ប្រហែលគ្នាថា អំពើរលួចខាងលើនេះ អាចជាផ្ទៃក្នុងច្រើនជាង ព្រោះសកម្មភាពចូលលួច ក្រុមជនសង្ស័យមិនបានប្រើឧបករណ៍គាស់ទំលុះទំលាយទ្វារ បង្អួច នោះឡើយ គឺធ្វើឡើងដោយការចាក់សោរចូល ហើយដឹកជញ្ជូនតាមរយះរថយន្តផងដែរ ៕





SHARE