បែបអញ្ចឹងហើយ! នារីអ្នកដំណើរ​ម្នាក់ សុខៗត្រូវ​អ្នកបើកបរ​ឡានក្រុង​ទម្លាក់ចោល​កណ្តាលផ្លូវ រួច​អ្នកលក់​មីឆាប្រាប់ថា…

423

សៀមរាបៈ ឃោរឃៅណាស់! កាលពី​រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ នារី​ម្នាក់​ធ្វើដំណើរ​តាម​រថយន្តក្រុង​ ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត មកដល់​មុខ​ចំណតរថយន្ត​ក្រុង​បុរី​សៀង​ណាំ ខេត្តសៀមរាប ស្រាប់​តែមាន​អាការៈ​មិនសូវ​ស្រួលខ្លួន ត្រូវ​អ្នកបើកបរ​រថយន្ត​ទំលាក់ចោល រួច​បន្ដដំណើរ​ទៅមុខ​យ៉ាង​រំភើយ ដោយ​មិន​ខ្វល់​ពី​សុខទុក្ខ​នារី​នោះឡើយ។

ប្រភពព័ត៌មាន​ពី​អ្នកលក់​មីឆា ដែល​ឃើញ​ហេតុការណ៍ នៅ​ហ្នឹង​កន្លែង​បាន​បញ្ជាក់ថា ជាង​មួយ​ម៉ោង​ហើយ នៅ​មិនទាន់មាន​អ្នក​ជួយសង្គ្រោះ​នៅឡើយ​ទេ ខណៈពេល​នោះគេ​ឃើញ​មាន​កម្លាំង​នគរបាល​សង្កាត់​ស្លរ​ក្រាម​មកជួយ រហូតដល់​ម៉ោង​ប្រហែល ៥រសៀល ទើបត្រូវ​បាន​គេ​បញ្ជូនទៅ​ពេទ្យ​បង្អែក​ខេត្តសៀមរាប។ មកដល់ពេលនេះ នៅ​មិនបាន​ព័ត៌មាន​ទាក់ទង​អកា​រៈនា​រី​នោះបានទេ និង​មិនទាន់​សុំ​ការបំភ្លឺ​ពី​អ្នកបើកបរ​រថយន្ដក្រុង​នោះ​នៅឡើយ​ដែរ ៕






SHARE