បើមិនជឿកុំប្រមាថ…ចំណាយពេលអានត្រឹមតែ២ទោ៣នាទី ប៉ុនណោះ បងប្អូននឹងដឹងថា បុព្វបុរសខ្មែរយើង អស្ចារ្យយ៉ាងណានោះ

767

សូមកំុជឿខ្ញំុនិយាយអ្វីៗទាំងឡាយ គ្រាន់តែអាន និង ទទួលជាការព័ត៏មានសិក្សា នៃអាថ៏កំបាំង និង ការដែលមិនគួរឲជឿមកពិចារណា និង គិតបាន តែកំុជឿខ្ញំុនិយាយក្នុងពេលនេះ ឬ គ្រប់ពេល ត្រូវប្រើគំនិតគិតសិនបាទ ! ខ្ញំុនិយាយបរិយាយខ្លះតាមអ្វីៗដែលខ្ញំុធ្លាប់ជួបពេលខ្ញំុរស់នៅតំបន់អង្គរ ចំនុចកណ្តាលមហានគរនៃយើង កន្លងមក ដូចខាងក្រោមនេះ៖

១) ពេលដែលខ្ញំុបញ្ចប់ការសិក្សាស្រាវជ្រាវ រស់នៅក្នុងតំបន់មុខអង្គរតួច ពេលនោះខ្ញំុបានជួបវិញ្ញាណ្ណំ បុព្វបុរសខ្មែរ ពីដើម សម៏័យកាលយូរលង់ណាស់មកហើយ ចូលក្នុងរូបបុរសម្នាក់ និង មកជួបខ្ញំុ ប្រាប់រឿងរ៉ាវបុព្វហេតុកាលសម័យគាត់រស់នៅ គាត់បាននិយាយថា តាជាមេទ័ពធំផ្លូវក្នុង ( ផ្លូវងងឹត) គាត់មានអាយុកាល ៧០០០ ឆ្នាំមក ហើយតាំងតែពីសម័យកាលវាដណ្តើមទឹកដីព្រៃភ្នំនេះ រហូតវិញ្ញាណ្ណំ តា មកចាំជួបកូនចៅជានិច្ចគ្រប់សម័យកាលសេ្តច សឹកសង្គ្រាមរបស់យើងត្រូវការតាជួយ ជានិច្ច ក្នុងការធ្វើពិធីទេវរាជ បែរបន់ គោរពបូជា នឹកដល់គុណ្ណំ បុព្វបុរសមាតាបិតា សឹងតែគ្រប់សម័យកាល តាមិនចាប់កំណើតកើតជាមនុស្សទេ!
ក្នុងកំឡុងពេលតារស់នៅមានជីវិត កាលនោះ ទឹកដីយើងពោរពេញដោយទឹកក្រាលពេញប្រទេស អាចនិយាយបានថា ទឹកច្រើនពេញប្រទេសលិចតំបន់ទាប ស្មើរចុងដើមឬស្សី តែដោយកត្តា អាកាសធាតុប្រែប្រួលមកជាក្តៅរីងហួតហែងក្តៅ ក៏ទឹកក៏ចាប់ផ្តើមស្រករីក បន្តបន្ទាប់ជាច្រើនរយឆ្នាំ ក្រុមមនុស្សសម័យនោះគេរស់នៅលើភ្នំ ព្រៃខ្ពស់ គេនេសាទត្រីជាអាហារ ជាដើម !

២) រៀងរាល់ ៣០០០ ឆ្នាំម្តង គឺមានការប្រែប្រួលទឹកឡើងលិច ទឹកដីយើងម្តង សូម្បីកន្លែងដែលតាជួបចៅនេះ ក៏ទឹកលិច ដែរ ឃើញតែភ្នំ ទេ ភ្នំបាខែង ភ្នំក្រោម ភ្នំបូក ភ្នំហប់ ភ្នំគូលែន និយាយរួមភ្នំគឺ មិនលិចទេ ដោយសារខ្ពស់ ចឹងមនុស្សត្រូវតាំងទីលំនៅ លើភ្នំ ដើម្បីបានរស់ លំបាកណាស់ចៅ អើយ

៣) កាលតានៅរស់ តារស់នៅភ្នំគូលែន និង កន្លែងដែលតាសិក្សា រៀនសូត្រ ជាមួយបរុមគ្រូ នៅតំបន់ស្រះដំរីនេះ ពេលដែរតារៀនក្បួនទ័ព មេទ័ព សិកសង្គ្រាម តាបានសិក្សាពីបរុមគ្រូ តាមបែប វិជ្ជាព្រហ្ម និង មានព្រះធម៏ព្រហ្ម ( ព្រហ្មវិហារធម៏ អប់រំជាតិសាសន៏យើង មានមេត្តា ករុណា មុទិតា និង ឧបេក្ខា ) និងមានគាឋា អាគមន៏ សិល្ប៏សាស្ត្រា តាមគុម្ពីព្រហ្មលោកយើងនេះ) កម្រមានមនុស្សសម័យចៅបានសិក្សាណាស់ពេលបច្ចុប្បន្ន នេះពំុមានមនុស្សចេះនោះទេ ដោយបុព្វហេតុសឹកសង្គ្រាម អ្នកខ្លះស្លាប់ មិនបានបង្រៀនគ្នា បន្តបន្ទាប់ អ្នកខ្លះក៏បានរៀនបានតិចតួច តាមឧបនិស្ស័យ របស់គេណាចៅ អ្នកក៏ចេះហើយ ប្រព្រឹត្តខុសក៏គេចាប់មកកាត់ទោស ហើយក៏មិនបានផ្តេរបន្តគ្នាដែរ !

៤) ចំណែក ពេលតារៀនចេះពី បរុមគ្រូតា ហើយសិស្សសម័យ តា មួយក្រុម បាន បិទទ្ឋារទឹក នៅក្បាលស្ពាន កំុឲមានទឹកហូរចូលឡើងមកខ្លាំង ហុងទឹកធំណាស់ តាប្រើដោយគាឋា ព្រហ្ម ទើបអាចបិតជិត កំុឲមានការលិចលង់ បន្តទៀត ទុកគ្រាន់ឲមានទឹកស្រក ហូររឹមៗៗ ទឹកដែលចេញពីកំពូលភ្នំគូលែនមកប្រើវិញ ហើយក៏គ្មានអ្នកណាអាច បើកទឹកក្បាលស្ពានបានដែលណាចៅ ពីព្រោះតាប្រើ គាឋាព្រហ្ម បិតជាអចិន្ត្រែយ៏ សម្រាប់ករកើតដីព្រៃ សម្រាប់ដំណាំ ប្រជាជនកូនចៅបានមានអាហារហូបគ្រប់គ្រាន់ បន្ទាប់មកទៀតក៏តា បានសាងសង់ រូបមាតាបិតា ព្រះបរុមគ្រូនានា និង ដើម្បីរំលឺកគុណ្ណំុ ព្រះគ្រូមុន្នីឥស្សីុ ជាច្រើនអង្គ ព្រះឥសូរ្យ សុទ្ឋសឹងតែជាដើមកំណើត របស់យើងទេ ចៅ! សព្វថ្ងៃជំនាន់ចៅមនុស្សនៅតែមានគំនិតខូចខិល ចេះចោទ លាភពណ៏គ្នា សម្លាប់គ្នា តាមបែបសាសនា ពូជពង្សាជាដើម មិនមែនតែជំនាន់នេះទេ រាប់រយតំនរមក មនុស្ស មានល្អឬ អាក្រក់មានជារៀងពីបរុមបុរាណមក មនុស្សល្អគេនៅតែល្អ មនុស្សអាក្រក់នៅតែអាក្រក់ ទោះបីចេះដឹង យ៉ាងណា តែធ្វើអំពើអាក្រក់ ក្នុងសន្តាន លក្ខខណ្ឌរបៀបណានៅតែអាក្រក់ដដែល ទោះទៅដល់ណាក៏ដោយ ក្នុងលទ្ឋិសាសនាអ្វីក៏ដោយចៅ !

៥) ចៅត្រូវប្រើប្រាស់ខួរក្បាលគិត ពិចារណា មនុស្សគ្រប់គ្នា តែងតែមានចិត្តអាក្រក់ អាត្មានិយម តែកម្រមានមនុស្សល្អណាស់ចៅ ការចោទគ្នា ប្រកាន់គ្នា បង្កើតក្រុមបក្សពួកនេះ ដោយមិនបានប្រើប្រាស់គំនិតគិត នេះជាវិធី អន្តរាយ៏ គ្រប់ករណី ទាំងអស់ មនុស្សអាចកាប់សម្លាប់គ្នា ( ទោះបីជាកើតមកពីប្រភពតែមួយក៏ដោយ ផឹកទឹកអណ្តូងតែមួយ ក៏ដោយ ពេលខ្លះខឹងគ្នា ដាក់ថ្នាំបំពុលគ្នាស្លាប់ នេះហើយក្តីអវិជ្ជា មិនបានសិក្សាអប់រំ ឲបានជ្រៅជ្រះ ណាចៅ នោះជាចំនុចដែល វិនាសកម្ម នៃមនុស្សគ្រប់គ្នា ) !

៦) តាមប្រាប់ចៅថា ហើយក៏មិនខឹងចៅដែលតែ វាសនាចៅ បើសិនជាចៅ តាមិនអាចគ្រងចូលរូបបាន បានតែនៅពីក្រោយចៅ និង ដើរតាមចៅជួយចៅតែប៉ុណ្ណោះ នេះចំនុចលំបាករបស់តា ត្រូវរកមនុស្សល្អៗ ដើម្បីចូលរូបមកនិយាយជាមួយចៅវាលំបាកណាស់ ដល់តែមនុស្សល្អមានសិល្ប៏ រក្សាសីលប្រាំទើបតាអាច សំុចូលមកជួបចៅបានចំនុចនេះវាលំបាកណាស់ ពីព្រោះតែតាចង់មកប្រាប់ចៅដឹង ពីព្រោះចៅបានអធិដ្ឋាន ភាវន្នំ ចង់ដឹងរឿងរ៉ាវពីគ្រាមុន ក្នុងសបិន្តលំបាកចៅត្រូវការសម្រាក កិច្ចការចៅច្រើន តាមិនសូវហានរំខានចៅទេ ទើបតារកមនុស្សដើម្បីចូលខ្លួន មកកាត់ជួបចៅតែម្តង ចំនាយ ៥ ម៉ោង ចៅនិងយល់ ដឹងបានច្រើន ទីតាំងបុរាណរបស់យើង មនុស្សអាក្រក់ បានរុករាន កំណាយ អធិធាតុមាតាបិតា ទីបុរាណរបស់យើង សឹងតែ ៩០ភាគរយហើយចៅលែងមានបុរាណតាំងពីសម័យតាហើយ នៅតែថ្មដែលគេមិនអាចយកបានទេ ចំណែកថ្មវត្ថុមានតម្លៃ ក្រុមចោរបានមកគាស់រំលើងយកអស់ហើយ ចៅ មានគេមកធ្វើថ្មីនេះជំនាន់ក្រោយទេចៅ កំុយល់ច្រឡំអី ចឹងហើយបានវិញ្ញាណ្ណំ ក្រុមកងទ័ពតា ត្រូវមករស់នៅតំបន់អង្គរវិញ

៧) សាសនា ផ្សេងៗ ដូចចៅបានស្វែងយល់ហ្នឹង មានព្រះគ្រូធំខាងព្រះពុទ្ឋ ចារយន្ត័ ទឹកចម្ប៉ាក្រហមមកលើចៅនោះ គ្រាន់តែការពារ ពេលចៅដើរហើយឆ្ងាយ និង ផ្លូវងងឹត ដែលសញ្ញា ពន្លឺ តេជះ ដែលមានសេនាការពារ ចៅនិងលាយបាន អធ័ន្ទ ៣០ ភាគរយផ្នែកព្រហ្ម ក្នុងដៃទាំងពីរបស់ចៅនេះជាកម្លាំង ពេលចៅអស់កម្លាំង ដោយប្រការណាមួយ មេទ័ពសឹកសង្គ្រាមការពារចៅ រាប់ដំណរនឹងមកចូលក្នុងខ្លួនចៅ ដើម្បីលើកចៅឡើង បង្កើនតេជះប្រយុទ្ឋ នោះមិនមែនចៅទេ តែជាស្មារតី វិញ្ញាណ្ណំមេទ័ពនានា ដែលតាអាចហៅពួកគេមកនៅជាមួយចៅ កាលពីចៅនៅធ្វើសឹកសង្គ្រាមជាមួយតា តាមកជួយចៅគ្រប់គ្រាក្នុងសម័យមហានគរ ចៅសរជាតិ និង កត្តញ្ញូតាធម៏ច្រើន ចំពោះជាតិណាស់ វាសនាចៅលំបាក តែនគរបានសុខចម្រើន ប្រជាជនចេះដឹង បន្តបន្ទាប់ រហូតមកដល់សម័យនេះ មកពីកំហុសមួយចំនួនមនុស្ស មិនបានប្រើប្រាស់គំនិតគិត ពួកគេធ្វើតាមចិត្តគេ ចង់ សេពគប់គ្រឿងអបាយមុខ ជាច្រើន កូនចាបកូនព្រាប ពួកគេនាំខូច បំផ្លាញ រហូតមកដល់សម័យ ចៅមកកើតសារជាថ្មី អ្វីៗជាវាសនា ណាចៅ ដូចតា តាមិនអាចចាប់កំណើត ជាមនុស្សទេ តាសប្បាយចិត្តក្នុងវិញ្ញណ្ណំជួយកូនចៅ មើលថែរក្សា ប្រទេស នគរ ប្រជាជន ដែលមានឧប្បនិស្ស័យនិងតា តាមកជួយគេសម្រេចការងារ

៨) មូលហេតុទាំងឡាយ ដែលតាជួយពួកគេពេលគេមកបែរបន់ សូម្បីតែតា ការចាញ់បោកពួកគេដែរ ពួកបែរបន់តាថា ស្រលាញ់ជាតិ នគរ មាតុភូមិ ប្រជាជន តែនៅពេលតាជួយពួកគេហើយពួកគេ បំផ្លាញមនុស្ស សម្លាប់មនុស្ស និង បំផ្លាញនគរ នេះជាមូលហេតុដែលតា មិនអាចនៅជាមួយពួកគេបន្តទៀតបាន តាមិនរួមចំណែកខុសជាមួយពួកគេទេ បើទោះបីពួកគេចំនាយលុយកាករៀបចំបួងសួង ធ្វើពិធីធំប៉ុណ្ណា ក៏ដោយតាបាន ដាក់បំរាមកងទ័ពងងឹតផ្លូវ ក្នុង ពីបុរាណសម័យទាំងអស់មិនឲចូលជួយមនុស្សអាក្រក់បន្តទៀតទេ នេះចៅត្រូវដឹង ពួកគេស្វែងរកតា និង ព្រះគ្រូនានា ជាច្រើនកន្លែង តែតាបានដាក់បំរាមដាច់ខាត រួចហើយជួយតែមនុស្សល្អ មានសិល្ប៏ មានព្រហ្មវិហារធម៏តែប៉ុណ្ណោះណាចៅ

៩) តាគោរព និង តាមជួយចៅដោយសារចៅជាចៅតា មានវាសនា មានចំណេះដឹង មានតម្លៃស្នូល មានការគិតខ្ពស់ មានការពិចារណា អ្នកផ្សេងៗ អ្នកដែរកំពុងកាន់អំនាចទាំងឡាយ ក៏ជាចៅតាដែរ ដែលពួកគេបានប្រព្រឹត្តខុសពីនិយាម មហានគរ ច្រើន ចឹងហើយ តាបានយកកម្លាំងផ្លូវក្នុងទាំងអស់ ដកមកវិញទាំងអស់ មិនឲមានឥទ្ឋិពលអ្វីឡើយ ហើយរងចាំកាត់ទោស ដោយតាផ្ទាល់ ចៅបានសំុតា មិនឲកាត់ទោស ម្តងហើយតាបានលើកលែង តាមសំណើរចៅ តែពួកគេបំពាន្ត ហើយបំពាន្តទៀត លើអាណាចក្រមហានគរ តែត្រូវ រៀបចំពិធីកាត់ទោស មនុស្សទាំងឡាយ ម្តងមួយៗ តាមការកំណត់របស់តា

១០ ) ចៅត្រូវពិចារណា និង គិតបែបនេះ ពិធីព្រហ្ម អាគមន៏ របស់ព្រះបរុមគ្រូ បានសូត្រគាឋា ភ្ជាប់ថ្មា បន្សីរថ្ម ចូលគ្នា ដោយអាគមន៏ បារមីសិល្ប៏សាស្រ្ត ទើបមហាប្រាសាទ អាចឈរ ជើងបានជាប់បានយូររហូតមកដល់សព្វថ្ងៃនេះ ទឹកដីនេះមានចោរចូលប្លន់ ដណ្តើម មករហូត ដោយសារមានកំណើត មុនគេ និង មានស្មារតី មានគំនិត និង ការត្រាស់ដឹងរាល់ ទុក្ខវេទនា របស់មនុស្សលោក និង ដំណោះស្រាយ ផ្សេងៗ មនុស្សជំនាន់ក្រោយៗ ចាប់ពី៣០០០ មកដល់ ៤០០០ពាន់ឆ្នាំមកនេះ ពួកគេបានលាបពណ៏ និង ការពន្យល់បន្លប់ មិនឲគោរពមាតាបិតា និង វត្ថុពីបរុមបុរាណនោះទេ ដើម្បីពួកគេ បានយកលាបសក្តារះបច្ចុប្បន្នរបស់គេ ពួកគេបំភ្លេចចោលកំណើតដូនតា អស់ហើយ និង មិនខិតខំសិក្សាស្វែងយល់ទេ តែពួកចូលចិត្តជឿ និង ថាតាមគ្នា ជាពិសេស មនុស្សមានគំនិតគិតអាត្មានិយម ពួកគេ ធ្វើបុណ្យយកទៅណា តាមណា វិធីណា? មេចក៏កូនយល់ដឹងបានដោយរបៀបណា កូនគោរពមនុស្សគួរគោរព មនុស្សមួយចំនួនកូនមិនចាំបាច់គោរពដោយគេ ពំុបានដឹងថា ខ្លួនគេកំពុងធ្វើអ្វីផង គេគិតថា នាំគ្នាទៅនិពាន្ត តើមានមនុស្សប៉ុន្មានាក់បានទៅដល់និពាន្ត ពួកគេយល់ថាឥណ្ឌាល្អជាង មាតាបិតាខ្លួន តើពួគគេកំពុងគិតពីអ្វី ស្រមើរស្រម់ៃ លើអ្វីនេះជាការពិតទេ នេះហើយរមិលគុណ្ណំ មិនដឹងអីរបស់ពួកគេនោះហើយ តែចៅត្រូវពិចារណា ឡើងវិញ តាដឹងថាចៅ មនុស្សមិនងាយជឿគេនោះទេ តាដឹង ពីព្រោះតាដើរតាមចៅរហូត មកហើយ

១១) ពេលវេលាមួយ តាបានព្យាករណ៏ថា ក្នុងពិភពលោកនេះ មានទទួលនឹងឆ្លងវាល ដ៏ធំមួយទៀត ដោយសារសង្គ្រាម រវាងជាតិសាសន៏ និង សាសនា និង សេដ្ឋកិច្ច សព្វាវុធ និង ដែនដី
ចៅត្រូវយល់ (តា) គ្មានទីឋាន ណាក្នុង ពិភពលោកយើងនេះ ល្អប្រសើរជាង ស្រុកយើង មហានគរនេះទេ ណាចៅ ងងឹតណាស់ ទាំងភ្នែកពួកគេលោភលន់ លើលាភសក្តារះដែលពួកគេមិនអាចសូម្បីវិចខ្ចប់បានពេលគេស្លាប់ទៅ ជំនាន់តាក៏មិនហាមប្រាម លើជំនឿដែរ តែគ្រប់ជំនឿត្រូវគិត ពិចារណា នាំមុខ ដោយខួរក្បាល ខួរក្បាលសំខាន់ខ្លាំងណាស់ ក្នុងការកែប្រែមនុស្សក្នុងនគរណាចៅ កន្លែងស្រះដំរីនេះហើយកន្លែង ដែលតា រៀនសូត្រជាទីក្រុងទាំងតែពីសម័យដើម មកម្ល៉េះចៅ ជាដើមកំណើត ពេលចៅឃើញអណ្តូងទឹក មានពណ៏ជាទីសំគាល់ តាចង់បព្ជាក់ថា មានមនុស្សរស់នៅតាំងពីអើយមកឆ្លងវេលាជាច្រើនសត្សវត្សន៏ មាតាបិតាយើង​មិនចម្លងពីណាទេ ចៅ មានតែគេមករៀនពីយើង ពួកគេក្រោយយើងទាំងអស់ណាចៅ បើចឹងពួកគេមានប្រាសាទ មើលហើយ ចុះហេតុអ្វីបានគ្មាន ពួកគេមិនដឹងអ្វីឡើយចៅ

១២) ពេលបេសកកម្ម ជាច្រើន ដែលតាធ្វើជាមួយចៅ ដោយចិត្តបរិសុទ្ឋ ចៅឲមានហៅតាទទួលទានទឹក ទឹកដូង តានឹកឃើញថា ចៅយល់ពីបុព្វហេតុសឹកសង្គ្រាម កាលតានៅមានជីវិត ថែរក្សានគរ ខិតខំច្បាំងណាស់ស្រែកឃ្លានណាស់ ពេលចៅមកចូលដល់ នគរតូច ចៅមិនដែលបែរបន់រឿងផ្ទាល់ខ្លួនសោះឡើយ ខុសពីមនុស្សដទៃ ដែលចង់តែបានលុយប្រាក់អំនាច ដែលខុសទំនង ប្រាស់ចាកការពិត នៃការបែរបន់ សំុសេចក្តីសុខ នៃក្រុមគ្រួសាររបស់ពួកគេ ពួកគេមកស្បថស្បែ តែរឿង អបាយមុខ សច្ចារឿងបរិសុទ្ឋ តែប្រព្រឹត្តអំពើបាបកម្ម កាប់សម្លាប់ បំផ្លាញ ពួកគេដើរផ្ទុយពីការពិតណាចៅ មនុស្សពីដើមមិនចឹងទេចៅ
ការបែរបន់ស្រន់ មិនបរិសុទ្ឋ វិញ្ញាណ្ណំទាំងឡាយ គាឋាបរុមគ្រូចងអាធ័ន្ទ ទាំង៨ទិស ពួកគេជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ នេះពួកគេមិនដឹង សោះថាពួកគេមកដល់ទីតាំងបរិសុទ្ឋគួរជាទីគោរពបូជាហើយ តែចិត្តពួកគេមិនស្ងប់សោះ ថាបរទេស គេមិនយល់ពីយើង តែកូនចៅក្បែរ នៅតែមិនដឹងខ្លួនថា ខ្លួន ធ្វើខុសមិនព្រមសាងល្អសោះ នោះហើយហេតុអវិជ្ជាចៅ ខ្វះការអប់រំ ទាំងឡាយ ឲដើរតាមអំពើល្អ ធម៏ព្រហ្មគេមិនដែលប្រើ សោះតែម្តង ណាចៅ ។

១៣) តាសំុចូលរូបគេមកបាននិយាយជាមួយចៅ តាមិនតម្រូវឲចៅជឿតាទេ តែឲចៅសិក្សា ពូជមហានគរខ្មែរ ជាបរុមគ្រូ ជាមាតាបិតា ដែលមនុស្សផងទាំងឡាយមកសិក្សាពីយើង រឿងគេសរសេរបំភ្លៃមកពីយើងជឿគេ មិនបានគិត ពិចារណា រូបមានថ្មមាន សិលាចារិកមាន ដែនដីផែនដី ទីសម្គាល់មានហើយ គួរថា ដាក់សំណួរសួរនិង ស្វែងរកចំលើយ កំុជៀងប់ង៉ុយ នៃមនុស្ស កើតក្រោយតា ពួកគេវង្វេងដែរ ហ្នឹង អ្នកខ្លះមិនស្គាល់ មាតាបិតាផងហ្នឹងណាចៅ ឲតែកើតក្រោម ៧០០០ឆ្នាំ ចុះរាប់ទៅឋិតក្រោយ តាទាំងអស់ តាចង់បញ្ជា តាមណាក៏បាន ពីព្រោះតាជាបរុមគ្រូដើម គ្រូដំបូង ជាអ្នកកសាង ផែនដីដែនដីទឹក សម្រាប់ កូនចៅរហូតមកដល់សព្វថ្ងៃនេះ
គេគ្រប់គ្នាសិក្សាវិទ្យាវិសាស្រ្ត កូនចៅក៏អាចសិក្សាបានដូចគ្នា តែបើគេសិក្សាធ្វើឲដូចជំនាន់តាពួកគេមិនអាចសោះឡើយ ទោះបីជំនាន់ចៅក៏ដោយពំុមានមនុស្ស អាចកសាងបានដូចជំនាន់តំណរតា ទេចៅ ដោយសារប្រាសាទចាស់បុរាណជំនាន់តា ខ្លះបានក្លាយកប់ក្នុងដី និង ពុកផុយ និង រងការបំផ្លាញនានា ចឹង បានសម័យក្រោយៗ មហានគរ ត្រូវសាងប្រាសាទធំៗ ឲបានច្រើន បន្តជំនាន់ នៃក្មែរយើង ។ លោកអ្នកខ្លះដឹងមែន ប៉ុន្តែដឹងតិចណាស់ មិនច្រើនទេ ភូតផ្សំ ភរផ្សំ គ្នា ចឹងទៅ ការលាបពណ៏ថាអាក្រក់ ដោយសារស្រលាញ់ស្អប់ មិនចេះគិត មនុស្សអាក្រក់ ទៅដល់ណាក៏នៅតែអាក្រក់ដែរចៅ ហើយមនុស្សល្អទោះនៅក្នុងចំនុចណាក៏នៅតែល្អដែរចៅ ។ ( មានហេតុ មានផលច្បាស់លាស់ណាស់ ចឹងហើយឲគិត និង បង្កើតការអប់រំឲបានច្រើន )

ទឹកដីដ៏អាថ៏កំបាំង នៃខ្មែរយើង នៅតែជាបុព្វសិទ្ឋិ ដុះដាល និង សុខចម្រើនជានិច្ច បើទោះជាមានមនុស្សអាក្រក់បំផ្លាញក៏មិនសាបសូន្យឡើយ មានសង្គ្រាមរវាងសាសន៏គេ ឬ រវាងខ្មែរគ្នាយើងក៏ដោយ !

សូមសិក្សាស្វែងយល់ និង គិតពិចារណា ឡើងវិញ

SHARE