បើទោះបីក្លាយជាជំទាវ តែអ្នកនាង ផាន់ ម៉ូនីកា នៅតែស្និតស្នាលជាមួយតារារួមទ្រនំ

583

ការបាត់មុខឈប់ប្រឡូក ក្នុងវិថីសិល្បៈរបស់អតីតតារាចម្រៀងសម្លេងស្រទន់ ប្រចាំផលិតកម្មសាន់ដេ អ្នកនាង ផាន់ ម៉ូនីកា បានធ្វើឲ្យហ្វេនអ្នកគាំទ្រ មានការនឹករឮកនាងជាខ្លាំង។

យ៉ាងណាមិញទោះបីអ្នកនាង ផ្អាកឈប់ច្រៀងក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ នៅតែរក្សាចំណងមិត្តភាព យ៉ាងស្និទ្ធស្នាលជាមួយនឹងមិត្តរួមអាជីព កាលពីមុនជានិច្ច ទោះពេលនេះ នាងមានងារជាជំទាវក៏ដោយ។

ជាក់ស្ដែង កាលពីខួបកំណើតលោក​ អ៊ីណូ ប៉ុន្មានថ្ងៃមុននេះ អ្នកនាងក៏មិនភ្លេចមកចូលរួមកម្មវិធី ដោយទឹកមុខញញឹម ថែមទាំងឆ្លៀតពេលថតរូបអនុស្សាវរីយ៍ យ៉ាងសប្បាយរីករាយជាមួយ តារាស្រីប្រុសដទៃទៀតផង។

គួរបញ្ជាក់ដែរថា អតីតតារាស្រីប្រចាំផលិតកម្មសាន់ដេ អ្នកនាង ផាន់ ម៉ូនីកា បានចាកឆ្ងាយពីសិល្បៈ ក្រោយពីសម្រេចចិត្តរៀបការសាងគ្រួសារ ជាមួយនឹងស្វាមី ឯកឧត្តម គង់ សុខម៉េង ដោយសព្វថ្ងៃអ្នកនាង បានក្លាយជាជំទាវ និងជាថៅកែស្រី ហាងសម្លៀកបំពាក់ និងហាងស៊ុប យ៉ាងធំមួយ៕

តោះមកទស្សនារូបភាពទាំងអស់គ្នា៖

SHARE