បើកបង្ហាញមុខហ្ស៊ីនអត់ផាត់មុខ របស់សមាជិក៤ ក្រុមBlackpink ស្អាតយ៉ាងណាដែរ!

82

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ ក្រុមចម្រៀងនារីលំដាប់ជួរមុខ BLACKPINK កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងច្រើន លើសលប់ ពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក តាមរយៈទេពកោសល្យនៃការសម្តែង បទចម្រៀងល្បីៗរបស់ពួកគេ ហើយអ្វីដែលជាពិសេសជាងនេះទៅទៀតនោះគឺ រូបសម្រស់ដ៏ស្រស់សោភា ពីធម្មជាតិ ព្រមជាមួយនឹងស្ទាយ៍តុបតែងខ្លួន យ៉ាងប្រណិតកាលីបថ្លៃៗ សូម្បីតែស្រីៗគ្នាឯង ឃើញហើយក៏ចង់លង់ស្នេហ៍ជាមួយនឹងរូបសម្រស់ របស់ស្រីស្រស់ទាំង៤ដួងនេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ Jennie, Jisoo, Lisa និង Rose ក៏ត្រូវបានគ្រប់គ្នាដឹងថា អ្នកទាំង៤រូបនេះ មិនត្រឹមតែមានមុខមាតស្រស់ស្អាត ដោយសារតែផាត់មុខគ្រប់ពេលឡើងឆាកតែប៉ុណ្ណោះនោះទេ ប៉ុន្តែសូម្បីតែនៅខាងក្រៅម្តងៗ គេសង្កេតឃើញថា អ្នកទាំង៤មិនសូវជាចូលចិត្តផាត់មុខប៉ុន្មានោះទេ ពោលគឺពួកគេចូលបង្ហាញមុខពិតៗធម្មជាតិ មិនមានការMake Up ទៅកាន់អ្នកគាំទ្រពេលដើរទោខាងក្រៅ ដែលវាកាន់តែបង្ហាញពីសម្រស់ស្បែកមុខពិតរបស់ពួកគេ ពិតជាស្រស់ស្អាតខ្លាំងនិងមើលទៅក្មេងជាង ពេលផាត់មុខទៅទៀត៕

ចង់ដឹងថាយ៉ាងណា តាមដានខាងក្រោម៖

១. តារាស្រី Jisoo

តារាស្រី Jisoo ពេលផាត់មុខ

តារាស្រី Jisoo ពេលអត់ផាត់មុខ

២. តារាស្រី Jennie

តារាស្រី Jennie ពេលផាត់មុខ

តារាស្រី Jennie ពេលអត់ផាត់មុខ

៣. តារាស្រី Lisa

តារាស្រី Lisa ពេលផាត់មុខ

តារាស្រី Lisa​ ពេលអត់ផាត់មុខ

៤. តារាស្រី Rose

តារាស្រី Rose ពេលផាត់មុខ

SHARE