បានមើលវីដេអូនេះហើយ! ទើបដឹងថា កញ្ញា ផេនខេក ស្រលាញ់ និងរស់រាយដាក់អ្នកគាំទ្រកម្ពុជាប៉ុណ្ណា (មានវីដេអូ)

1299

តារាសម្តែងស្រីប្រចាំប្រទេសថៃដ៏មានប្រជាប្រិយភាព គឺ កញ្ញា ផេនខេក ខេម៉ានីត ក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេតែងតែសង្កេតឃើញវត្ថមានរបស់កញ្ញានៅលើទឹកដីប្រទេសកម្ពុជាជាញឹកញាប់ ដូចជាមកដើរលេងកំសាន្ត ឬធ្វើការងារផ្ទាល់ខ្លួន និងចូលរួមសកម្មភាពសប្បុរសធម៍ជាដើម។




ជាកស្តែង កាលពីម្សិលមិញនេះ កញ្ញា ផេនខេក ខេម៉ានីត ក៏បានមកដល់ប្រទេសកម្ពុជាជាថ្មីទៀត ដោយមានការចាំស្វាគមន៍យ៉ាងច្រើនកុះករពីសំណាក់មហាជនអ្នកគាំទ្ររបស់កញ្ញានៅកម្ពុជាផងដែរ។

ហើយអ្វីដែលគួរឲ្យកត់សំគាល់នោះគឺ កញ្ញា ផេនខេក ខេម៉ានីត បានផ្តល់ស្នាញញឹមជាប់ជាមួយអ្នកគាំទ្រកម្ពុជា តាំងតែពីមកដល់ រហូតចូលរួមក្នុងកម្មវិធីមួយដល់ចប់ ក៏កញ្ញា ផេនខេក ខេម៉ានីត មិនហត់នឿយឡើយ ស្ទុះដើរថតជាមួយអ្នកគាំទ្ររបស់កញ្ញា យ៉ាងសប្បាយរីករាយ មើលហើយពិតជាកក់ក្តៅណាស់។

ក្រោយឃើញបែបនេះ មហាជនកម្ពុជា កាន់តែស្រលាញ់គាំទ្រតារាសិល្បៈស្រីរូបនេះ ដែលមានចិត្តស្រលាញ់ប្រជាជនកម្ពុជាបែបនេះទៀតផង៕

សូមទស្សនាវីដេអូ និងកម្រងរូបភាពរបស់កញ្ញាខាងក្រោមនេះ:












SHARE