បរទេសគេខំជិះយន្តហោះពីស្រុកគេ​មកជួយរើសសម្រាម នៅស្រុកខ្មែរយើង

187

នៅក្នុងសង្គមបច្ចុប្បន្ន មានជនបរទេសជាច្រើន​បានមកលេងស្រុកខ្មែរ និងបានដើរលេងតាមបណ្តាខេត្តក្រុង។ អ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍នោះ ពេលបានឃើញជនបរទេសជាច្រើន ដើរកាន់ប៉ាវ ដើររើសសម្រាម ខុសឆ្ងាយពីបងប្អូនខ្មែរដែលតែងតែមើលរំលង។

យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកក៏បានធ្វើការចែករំលែក នូវរូបភាពជាច្រើន ពីសកម្មភាពរបស់ជនបរទេស ដោយក្នុងដៃមានកាន់ ថង់ម្នាក់មួយ ដើម្បីដើររើសសម្រាម នៅតាមដងផ្លូវ​។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “បងប្អូនខ្មែរអើយ កុំចោលសំរាមផ្ដេសផ្ដាស់ឲ្យចេះខ្មាស់បរទេសផង ជិះយន្តហោះពីស្រុកគេមកជួយរើសសំរាមនៅខ្មែរយើង!”។

ភ្លាមនោះក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា “ខ្មាស់គេណាស់”។​​



SHARE