បងប្អូនជួយស៊ែរបន្តផង…ដំណឹងបាត់ឪពុក គាត់ឈ្មោះ កៅ យាន បានបាត់ពីផ្ទះ ហើយគាត់មានជំងឺលើសឈាម មកទល់នឹងពេលនេះមិនជាគាត់វង្វេងទៅដល់ទីណាទេ ប្រសិបបើបងប្អូនសូមជួយផ្តល់ដំណឹងផង…

1641

កាលពីថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ២០១៩ នេះ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Channa Som គាត់បានបាត់លោកមានគុណពីផ្ទះ ហើយពេលនេះ មិនទាន់ឃើញគាត់ត្រលប់មកវិញទេ ។ គ្រួសារបងប្រុសពិតជាមានក្តីបារម្ភជាខ្លាំង ប្រសិនបើមានបងប្អូនណាបានឃើញ អ៊ុំប្រុស ដូចនៅក្នុងរូបភាពសូមទំនាក់មក 085 666 545/098 66 12 13។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់យ៉ាងដូច្នេះថា “🙏🙏🙏ដំណឹងបាត់ឳ

ខ្ញុំបាទបានបាត់ឳពុក ឈ្មោះ កៅ យាន អាយុ ៦៧ ឆ្នាំ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក គាត់បានបើកឡាន ម៉ាកបាឡែន ពណ៌មាស ស្លាកលេខ ភ្នំពេញ 2AO 9356 ចេញពីផ្ទះគោលបំណងយកឡានទៅ Check។ មកដល់ពេលនេះមិនទាន់ត្រឡប់មកវិញ មិនដឹងវង្វេងទៅណា (គាត់មានជម្ងឺ លើសឈាម និងមិនសូវស្គាល់ផ្លូវ)។ បើបងប្អូន មិត្តភក្តិបានទទួលដំណឹងសូមជួយផ្តល់ព័ត៌មានតាមរយៈ លេខទូរសព្ទ 085 666 545/098 66 12 13 សូមអរគុណ”។

SHARE