ទំនេរពីការងារសិល្បៈភ្លាមមិនទាន់ទេ ឆន សុវណ្ណរាជ នាំគ្នាគ្រួសារនិងបងប្អូន ទៅធ្វើបុណ្យយ៉ាងមានក្កីសុខ

180

កោះកុង៖ កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងប្រុសដ៏មានឈ្មោះបោះសម្លេង លោក ឆន សុវណ្ណរាជ បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងទិដ្ឋភាពពិធី បុណ្យក្នុងវត្ត ស្រែអំបិល ដែលជាវត្តក្នុងស្រុកកំណើតរបស់ខ្លួន។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ឆន សុវណ្ណរាជ និង ក្រុមគ្រួសាររបស់ តារាចម្រៀងរូបនេះ បានបង្ហាញពីសកម្មភាពធ្វើបុណ្យ នៅវត្ត ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំងមែនទែន។

ជាពិសេស ឆ្លៀតពេលបន្តិច តារាប្រុសរូបនេះ ក៏បានទៅចុះចែកអំណាយ ដល់ក្មេងៗដែលសិក្សានៅទីនោះថែមទៀតផង៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖






SHARE