ទោះបីមមាញឹកនិងការងារខ្លាំងយ៉ាងណា សូដា នីតា នៅតែបន្តការងារមនុស្សធម៏​បន្តទៀត…

181

តារាសម្តែងនិងជាតារាបង្ហាញម៉ូដ កញ្ញា សូដា នីតា​ បានធ្វើដំណើរទៅសៀមរាប​ ដើម្បីយកជំនួយទៅជួយដល់បងប្រុសពិការម្នាក់ និង ប្អូនវះបេះដូង ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់ពួកគាត់បានមួយរយៈពេលដែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែងរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា “ទៅសៀមរាប … ទោះរវល់យ៉ាងណា យើងខ្ញុំនៅបន្តរការងារមនុស្សធម៍ដែល ទោះតិចច្រើនក៏បានជួយ

ហើយបានជំនួយពីបងៗសប្បុរសជន១ចំនួនពី USA ដែលនាងខ្ញុំផ្សព្វផ្សាយសុំជំនួយបាន630$ ពាក់កណ្តាលប្អូនវះបេះដូង ពាក់កណ្តាលទៀត អោយប្អូនពិការ នឹងរទះពិការថវិការបស់នាងខ្ញុំផ្ទាល់។

ហើយអរគុណបងTan KimsourYem Somonn ដែលបានចំណាយពេលចូលរួមទៅជាមួយនាងខ្ញុំ។ ហើយស្អែក29.05.2019 យើងខ្ញុំនឹងទៅផ្តល់អំណោយកង់ក្មេងៗជាច្រើនគ្រឿង នឹង សំភារះសិក្សារ១ចំនួនទៀត នៅប៉ោយប៉ែតបន្តរទៀត។ នេះជាអ្វីដែលយើងខ្ញុំអាចចែករំលែកបាន។

សូមអរគុណបងប្អូនUSAដែលផ្តល់ថវិការតាមរយះនាងកន្លងមក នឹងអគុណដល់លោកស្រីអគ្គនាយិការផលិតផលBOTONIXដែលផ្តល់ថវិការចំនួន200$សំរាប់ប្អូនប្រុសពិបាក នាងខ្ញុំតំណាងអោយប្អូនទាំង២ សូមអរគុណដល់បងប្អូនសរប្បុជនដែលបានផ្តល់អំណោយជួយពួកគាត់

🙏🏻🙏🏻🙏🏻សូមជូនពរសុខសប្បាយទាំងអស់គ្នា🙏🏻🙏🏻🙏🏻”។

កញ្ញា បានបន្តទៀតថា “មកដល់សៀមរាបហើយក៏បានជួបគាត់ ហើយបានប្រគល់រទេះ នឹងប្រាក់ 415$ សំរាប់ប្អូនប្រុសនឹងគ្រួសារដែលបានពីសប្បុរសជន

នេះជាអ្វីដែលយើងខ្ញុំជួយក្នុងការចែករំលែក សង្ឃឹមថាប្រាក់នេះនឹងជួយព្យាបាលជំងឺឱពុកប្អូនប្រុសនឹងរទេះ១នេះជួយសំរួលក្នុងការធ្វើដំណើរសំរាប់ប្អូនប្រុស . Yem SomonnTan Kimsour@So danita”។

មានវិដេអូ៖

SHARE