ទីបំផុត ពេជ្រ ថៃ បានសម្រេចបំណងដែលប៉ងយូរណាស់មកហើយ ដែលចង់មកឃើញផ្ទះលោកតា សុីន សុីសាមុត (មានវីដេអូ)

442

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កុមារា ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់ក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១នោះ។ មកទល់ពេលនេះ ភាពល្បីល្បាញរបស់ ពេជ្រ ថៃ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីមហាជនទូទៅ ហើយគេក៏បានឃើញ កុមារា រូបនេះ តែងតែលេចមុខក្នុងកម្មវិធី ធំតូច មិនដែលដាច់ឡើយ។

ចំណែកនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញវត្តមានរបស់ ពេជ្រ ថៃ បានទៅដល់ផ្ទះលោកតា ស៊ីន ស៊ីសាមុត។ ក្នុងនោះ ពេជ្រ ថៃ ក៏បានភ្ជាប់សារខ្លីមួយថា “ថ្ងៃនេះខ្ញុំបានសម្រេចបំណងដែលប៉ងយូរណាស់មកហើយចង់មកឃើញផ្ទះលោកតា សុីន សុីសាមុត និងមកលេងជាមួយលោកយាយ ខ្ញុំពិតជាមានចិត្តរំភើបក្រៃលែង ខ្ញុំបានអុចធូបនៅមុខចេតិយ៍លោកតា និង នៅផ្ទះរបស់លោកតា សូមវិញ្ញាណខណ្ឌលោកតាទៅកាន់សុគតិភពផងចុះ និង សូមជូនពរលោកយាយមានសុខភាពល្អ អាយុវែង រឹងមាំ កុំមានជំងឺមកបៀតបៀន។ សូមអរគុណបាទ”៕

SHARE