ថ្មីចែស! ឃើញមុខរាងចាស់ដល់ម្លឹងខ្ចិលសួរនាំច្រើន បបួលមកលេងផ្ទះ សំរេចបាន ១២ ដង ស្រាប់តែម្តាយខាងស្រីប្តឹង រួចប្រាប់ថានាងអាយុ ទើបតែ….

518

ហេតុការណ៏មួយបានកើតដោយបុរសម្នាក់បានដេកជាមួយនឹងគូស្នេហ៏សម្រេចដល់ទៅ ១២ ដង លុះស្រាប់តែម្តាយ​ខាងស្រីតាមរក​ឃើញ ប្តឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​ប្តឹង​ពីបទ​ដេក​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ ដោយនារីរងគ្រោះមានឈ្មោះ ខ ស អ ភេទ ស្រី អាយុ ១៤​ឆ្នាំ​០៣ ខែ ១៣​ថ្ងៃ (៣០.១១.២០០៤)​ជន

ជាតិខ្មែរ​មុខរបរ​កម្មការិនី មាន​ទីលំនៅ​ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល​ ឯជនសង្ស័យ ឈ្មោះ​គា វ៉ាន់​ដេ​ត ភេទ ប្រុស អាយុ​២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិគ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។

នេះបើយោងតាមប្រភពព័ត៌មានបន្ថែមបានអោយដឹងថា នគរបាល​មូលដ្ឋាន បាន​ប្រាប់​ពីស​ភាព​រឿង​ហេតុថា កន្លងមក​អ្នក​ទាំងពីរ​ធ្លាប់​ទាក់ទង​ស្រឡាញ់គ្នា​។​ លុះដល់​ថ្ងៃទី​១៣​មេសា​២០១៩ វេលា​ម៉ោង​២០.៣០​នាទី​ជន​ស​ង្ស​យ័​បាន​ហៅ​ជនរងគ្រោះ​ឲ្យ​ទៅលេង​ផ្ទះ​របស់ខ្លួន​(​ជ​នស​ង្ស​យ័​)​ហើយ

បានសំរេច​ក្នុង​១​យប់ ពីរដង រយៈពេល​០៦ យប់​កន្លងមកនេះ ។ លុះដល់​ថ្ងៃទី ១៩​មេសា​២០១៩ វេលា​ម៉ោង ១០.០០​នាទី ម្ដាយ​របស់​ជនរងគ្រោះ​តាមរក​ឃើញ​កូន ក៏​ប្ដឹងទៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ។ ជ​នស​ង្ស​យ័ បាន​សារភាពថា ខ្លួន​បានធ្វើបែបនេះជាមួយ​ជនរងគ្រោះ​ក្នុង​មួយ​យប់​០២​ដង រយះពេល​០៦​យប់។​​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល​។ បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ឈ្មោះ គា វ៉ាន់​ដេ​ត នៅ​ថ្ងៃទី​១៩​មេសា​២០១៩ វេលា​ម៉ោង ១៦.៤៥​នាទី ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

SHARE