តើនេះជាកំហុសអ្នកណា?មកផ្ទះវិញស្លុតបេះដូង ខំចិញ្ចឹមរយះពេល4ឆ្នាំ តែបែរជាងាប់ខ្ទេចគ្មានសសល់ ត្រឹមរយះពេល1ថ្ងៃ ក៍ព្រោះតែ…..(មានរូបភាពជាច្រើន)

538

ប្រិយមិត្ដប្រាកដជាបានដឹងមកហើយថា កាលពីមួយរយៈពេលមុន បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ការដាច់ចរន្ដអគ្គិសនីប្រើប្រាស់ កំពុងតែក្លាយទៅជាប្រធានបទមួយយ៉ាងក្ដៅគគុក នៅក្នុងរដូវប្រាំងដ៏សែនក្ដៅមួយនេះ ដែលធ្វើអោយប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានបានកំពុងលើកយកមកនិយាយ ហើយថែមទាំងបានធ្វើការរិះគន់ទៀតផង។យ៉ាងណាមិញ ខាងអគ្គិសនីកម្ពុជាបានខិតខំប្រឹងទាំងថ្ងៃយប់ ដើម្បីដោះស្រាយទៅលើបញ្ហាមួយនេះ

ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋាមន្រ្ដីនៃព្រះរាជាណាចក្រ កម្ពុជា ក៏បានមានប្រសាសន៏ប្រាប់ពីរឿងដែលកង្វះអគ្គិសនីនេះ ដោយមូលហេតុ ព្រោះតែគម្រោងវិនិយោគលើវិស័យសំណង់ កើនឡើងជា ៧០០ភាគរយ ប្រៀបធៀប ខែមករា និងខែ កុម្ភៈ បែបណឹងហើយ ដែលជាតម្រូវការប្រើប្រាស់អគ្គិសនីច្រើន។ដោយឡែកយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក

បងប្រុសម្នាក់មានឈ្មោះ Tem Kelly បានប្រាប់ពីរឿងរ៉ាវមួយ ដែលត្រីរបស់គាត់បានងាប់អស់ព្រោះតែដាច់ភ្លើង ហើយលោកបានសរសេរប្រាប់ឱ្យដឹងថា៖”Rip my fish ដាច់ភ្លេីងចង់ ១០ម៉េាងមកផ្ទះវិញស្លុតបេះដូង ខំចិញ្ចឹម ៤ឆ្នាំងាប់ខ្ទេច ១ថ្ងៃ កំហុសមកពីអ្នកណា EDC សងត្រីខ្ញុំវិញមក។” គូសបញ្ជាក់ផងដែរថា ក្រោយពីការបង្ហោះរបស់បងប្រុសខាងលើ បានរយៈពេល ១ថ្ងៃមកធ្វើឲ្យមានការ ឡាយ និងស៊ែរចែករំលែកតៗគ្នា រហូតទៅដល់ ៥ពាន់នាក់ឯណោះ។













SHARE