តារាល្បីៗលេងខ្លួនស្អាតៗ បណ្តើរគ្នា ចូលរួមពិធីមង្គលការ អ្នកនិពន្ធចម្រៀងសម ប៉ឺទី យប់មិញនេះ!

72

ភ្នំពេញ៖ កាលពីយប់មិញនេះ ជាថ្ងៃពិសេសរបស់អ្នកនិពន្ធបទភ្លេងដ៏ល្បីឈ្មោះ លោកសម ប៉ឺទី ថ្ងៃចូលរោងជ័យរៀបការ ដែលមានអ្នកចូលរួមជាភ្ញៀវកិត្តយសយ៉ាងច្រើនកុះករ ដើម្បីធ្វើការអបអរដល់លោក និងភរិយា បានចាប់ដៃគ្នាជាប្តីប្រពន្ធថ្មីថ្មោង។

ទន្ទឹមនឹងថ្ងៃដ៏ពិសេសមួយនេះផងដែរ ក៏ឃើញមានវត្តមានរបស់តារាល្បីៗ ប្រចាំផលិតកម្មហង្សមាសជាច្រើនរូប បាននាំគ្នា ដឹកដៃគ្នាលេងខ្លួនក្នុងសម្លៀកបំពាក់យ៉ាងស្អាតៗ ពោរពេញដោយស្នាមញញឹម រីករាយ ដើម្បីចូលរួមនៅក្នុងកម្មវិធី ដ៏មានន័យរបស់លោក។

មិនត្រឹមតែប៉ុណ្ណោះកម្មវិធីនេះ ក៏បានប្រព្រឹត្តឡើងកាន់តែ អធិកអធមខ្លាំងឡើង ស្របពេលដែលតារាល្បីៗជាច្រើនដួងបានចូលរួម ផ្តល់ការសប្បាយរីករាយនៅក្នុងកម្មវិធីផងដែរ។

ជាមួយគ្នានេះក៏មានមហាជនជាច្រើន បាននាំគ្នាចូលរួមអបអរដល់អ្នកនិពន្ធបទភ្លេងដ៏ល្បីមួយនេះ នៅក្នុងថ្ងៃជ័យមង្គលរបស់លោក ដែលបានធ្វើឡើងយ៉ាងអធិកអធមនៅក្នុងល្ងាចម្សិលមិញនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

















SHARE