តាមពិតបេក្ខភាព The Voice Kids ដែន អេមីលី ជាក្មួយស្រីរបស់ពិធីករ លំដាប់ថ្នាក់ពិភពលោករូបនេះ!

635

ភ្នំពេញ៖ ការប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ វគ្គThe Battle កាលពីសប្តាហ៍មុននេះ មានក្មេងៗជាច្រើនរូបដែលសុទ្ធតែមានសម្ថភាពខ្លាំង ដើម្បីឈានទៅកាន់វគ្គLive Show តែបេក្ខភាពខ្លះទៀតមិនទទួលបានជ័យលាភីនោះទេ។

ជាក់ស្តែង គេក៏សង្កេតឃើញកូនក្រុមកញ្ញាសួស វីហ្សា ប្អូនស្រី ដែន អេមមីលី គី លីហ្សា និង អ៊ុំ ឆេងយុត្តិការ បាននាំគ្នាបញ្ចេញសមត្ថភាពយ៉ាងអស្ចារ្យនៅក្នុងការប្រលង តែទោះជាយ៉ាងណា កម្មវិធីនេះក៏តម្រូវឲ្យមានតែម្នាក់ប៉ុណ្ណោះ ដើម្បីអាចឈានជើងទៅកាន់វគ្គLive Show គឺប្អូនស្រី គី លីហ្សា។

ដោយឡែក ប្អូនស្រី អេមមីលី ដែលជាក្មេងស្រីដែលឆ្លាត និងគួរឲ្យស្រលាញ់ សម្លេងពីរោះគួរឲ្យសរសើរនោះគឺមិនបានជាប់ទៅកាន់វគ្គបន្តនោះទេ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះ គឺប្អូនស្រីក៏ជាក្មួយស្រីរបស់ពិធីការិនី ដ៏មានប្រជាប្រិយភាព និងលំដាប់ពិភពលោក អ្នកនាងគង់ សុជាតិ ក៏ដូចជាលោកជា វិបុល ផងដែរ។

ទន្ទឹមនឹងដំណឹងមួយនេះផងដែរ ទើបដឹងថាបេក្ខភាពវ័យក្មេងដ៏គួរឲ្យស្រលាញ់រូបនេះ ក៏មានខ្សែស្រឡាយជាតារាដែរ តែគួរឲ្យសោកស្តាយ ដែលប្អូនស្រីមិនអាចបន្តទៅកាន់វគ្គបន្ទាប់បាន៕








SHARE