ដើមឆ្នាំ​ថ្មី​ភ្លាម​ ​ហ្សូ​ណូ​ ​សម្ពោធ​ហាង​សម្លៀកបំពាក់​ទីពីរ​នៅ​ភ្នំពេញ​កាលពីយប់មិញ !​ ​

156

​ដើមឆ្នាំ​ ​២០១៩ ភ្លាម​តារាចម្រៀង​សម្បុរ​ស្រអែម​ ​ហ្សូ​ណូ​ ​បាន​ចាប់ផ្តើម​សម្ពោធ​ហាង​លក់​សម្លៀក​​បំពាក់​ទីពីរ​យ៉ាង​ធំ​ដោយមាន​ការចូលរួម​អបអរសាទរ​ពីសំណាក់​មិត្តភក្តិ​កាលពី​ថ្ងៃទី​ ​១៨​ ​យប់មិញ​នេះ​ ​។​ ​

​កន្លងមក​តារាចម្រៀង​ ​ហ្សូ​ណូ​ ​បាន​បើកហាង​លក់​សម្លៀកបំពាក់​មួយ​ហើយ ដែល​មាន​ទីតាំងនៅ​ខេត្ត​បាត់ដំបង​ ​ប៉ុន្តែ​ពេលនេះ​លោក​ចាប់ផ្តើម​បើក​សាខា​ទីពីរ​នៅ​ទួលទំពូង ​ដែល​ទើប​ចាប់ផ្តើម​សម្ពោធ​កាលពីយប់មិញ​នេះ និង​ ​មានការ​ចូលរួម​ពីសំណាក់​មិត្តភក្តិ​ជាច្រើន​ផង​ដែរ​ ​។​ ​



​អ្វី​ដែល​ចាប់អារម្មណ៍​ ​ទោះបី​កាលពីយប់មិញ​នេះ​មាន​ពិធី​រៀបមង្គលការ​តារាចម្រៀង​ ​នី​ ​រតនា​ ​ក៏​ពិត​មែន​ ​​តែ​តារា​ជាច្រើន​នៅតែ​ចំណាយពេល​ទៅ​ចូលរួម​អបអរ​ការ​បើកហាង​ថ្មី​របស់​ ​ហ្សូ​ណូ​ ​។​ ​ក្នុង​នោះ​គេ​សង្កេតឃើញ​មាន​ ​សុគន្ធ​ ​និសា​ ​មាស​ ​សុខ​សោភា​ ​វី​ ​ឌី​ណែ​ត​ ​មាន​ ​សូ​នី​តា​ លី ម៉ារីណា ​និង ​តារា​សម្តែង​ ​ណា​ខុន​ ​ជាដើម​ ​។​ ​បើ​តាម​ប្រ​ភព​អ្នក​សិល្បៈ​ដែល​កៀក​កិត​ជាមួយ​ ​ហ្សូ​ណូ​ ​បានឱ្យ​ដឹង​ថា​ ហាង​សម្លៀកបំពាក់​នេះ​ ​ហ្សូ​ណូ​ ​ចំណាយ​ដើមទុន​ច្រើនជាង​ហាង​ទីមួយ​​ ។​

ចុងក្រោយ​នេះ​តារាចម្រៀង​ ​ហ្សូ​ណូ​ ​មាន​សកម្ម​ភាព​ថ្មី​ៗ​ជាច្រើន​ដែល​មាន​ទាំង​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ និង ​ការ​សម្តែង​រឿង​ជាបន្តបន្ទាប់​របស់​ផលិតកម្ម​ហង្ស​មាស​ ​៕​



SHARE