ដឹងណាស់ ចូលចិត្តណាស់…! សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិតៃវ៉ាន់ម្នាក់ វាយសង្សារជានារីខ្មែរឲ្យរបួសធ្ងន់ និងបង្ខាំងទុកនៅក្នុងផ្ទះ

98

ភ្នំពេញៈ កាលពីវេលាម៉ោង៣ៈ៤០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចបុរីពិភពថ្មី ខាងមុខផ្សារទំនើបម៉ាក្រូ ផ្ទះលេខ96A ផ្លូវលេខNW-02 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បុរសជាជនជាតិតៃវ៉ាន់ម្នាក់ មិនបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹកថា វ័យប្រហែល៤០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ បានប្រើប្រាស់អំពើហិង្សា និងបង្ខាំងនារីរងគ្រោះជាសង្សារ មានឈ្មោះ Dalex ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលជិតផ្សារដីហុយ។ នៅក្នុងផ្ទះ ត្រូវកម្លាំងសមត្ថកិច្ច ចុះទៅឃាត់ខ្លួនយកទៅសាកសួរ។


នៅមុនពេលកើតហេតុ មានសាច់ញាតិរបស់នារីរងគ្រោះខាងលើបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចថា មានករណីបុរសជាជនជាតិតៃវ៉ាន់ម្នាក់ បានប្រើប្រាស់អំពើហិង្សា និងបង្ខាំងនារីរងគ្រោះជាសង្សារនៅក្នុងផ្ទះកើតហេតុ។ បន្ទាប់ពីបានទទួលព័ត៌មានរួចមក កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗតែម្ដង ឃើញនារីរងគ្រោះ បានចេញពីក្នុងបន្ទប់មកវេរ៉ដាខាងក្រៅជាន់ទី១។ ពេលកម្លាំងសមត្ថកិច្ចគោះទ្វារផ្ទះ មានជនជាតិតៃវ៉ាន់ប្រុសៗពីរទៅបីនាក់ផ្សេងទៀតដែលស្នាក់នៅក្នុងផ្ទះដែរ ប៉ុន្តែមិនព្រមបើកទ្វារនោះទេ។


លុះមួយសន្ទុះក្រោយមក ទើបបុរសជនជាតិតៃវ៉ាន់រូបនោះ ព្រមនាំនារីរងគ្រោះជាសង្សារចុះមកជួបសមត្ថកិច្ចនៅខាងក្រោម ដោយនារីរងគ្រោះមានរបួសរយះជើងខាងស្តាំ និងហើមមុខ ហើមមាត់ថែមទៀតផង។ ឃើញស្ថានភាពដូច្នេះ កម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនបុរសជាជនជាតិតៃវ៉ាន់ខាងលើតែម្តង ដើម្បីយកទៅសួរនាំ ប៉ុន្តែបែរជានារីរងគ្រោះជាសង្សារស្រែកទ្រហោយំ មិនព្រមឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនសង្សារជនជាតិតៃវ៉ាន់នោះទៅវិញ ។

លុះដល់ម៉ោង១រំលងអធ្រាត្រ ស្រាប់តែបុរសជនជាតិតៃវ៉ាន់នោះ បានវាយនាងស្ទើរស្លាប់ទៀត និងបិទទ្វារចាក់សោមិនឲ្យចេញក្រៅឡើយ ។ ទើបបងស្រីនារីរងគ្រោះរាយការណ៍ប្រាប់ខាងសមត្ថកិច្ចឲ្យចុះទៅជួយធ្វើការអន្តរាគមន៍ឃាត់ខ្លួនបុរសជនជាតិតៃវ៉ាន់នោះមកសាកសួរតែម្ដង ៕





SHARE