ញាក់សាច់! កីឡាករកម្ពុជា​ អេរី​ក ប៉ែន​ ឈ្នះខ្សែក្រវាត់​ WBA Asia ដោយផ្តួលជេីងខ្លាំងឥណ្ឌូនេស៊ីសន្លប់ ត្រឹមទឹកទី….

303

ពិតជារំភើបខ្លាំងណាស់! ដោយកីឡាករប្រដាល់សកល​ អេរីក​ ប៉ែន​ ភារុន​ (Eric Pen Pieroun) របស់កម្ពុជា​បានឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់​ WBA Asia South ក្រោយផ្តួលគូប្រជែង​ Satria Antasena របស់ឥណ្ឌូនេស៊ីសន្លប់ក្នុងទឹកទី១​ ក្នុងចំណោមការប្រកួត​ ១០ទឹក។ នេះបើយោងតាមរយ:ពិតជារំភើបខ្លាំងណាស់! ដោយកីឡាករប្រដាល់សកល​ អេរីក​ ប៉ែន​ ភារុន​ (Eric Pen Pieroun) របស់កម្ពុជា​បានឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់​ WBA Asia South ក្រោយផ្តួលគូប្រជែង​ Satria Antasena របស់ឥណ្ឌូនេស៊ីសន្លប់ក្នុងទឹកទី១​ ក្នុងចំណោមការប្រកួត​ ១០ទឹក។ នេះបើយោងតាមរយ:

គេហទំព័ររបស់ស្ថាប័នខ្សែក្រវាត់​ WBA Asia South បានចេញផ្សាយថា​ កីឡាករវ័យ​ ២៧ឆ្នាំ​ Eric Pen បានប្រេីពេលត្រឹមតែ​ ២នាទី​ និង​ ៥០វិនាទីប៉ុណ្ណោះ​ ដេីម្បីយកឈ្នះ​ Antasena នៅលេីសង្វៀនដែលស្ថិតក្នុងទីក្រុងហូជីមីញ ប្រទេសវៀតណាមនាថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០១៩​ ក្នុង

ប្រភេទទម្ងន់ជិត​ ១០០គីឡូក្រាម​ (+200lbs) គួរបញ្ជាក់ផងថា​ នេះគឺជាខ្សែក្រវាត់ដំបូងគេសម្រាប់កីឡាករដែលបានកេីតនៅទីក្រុង​ San Jose រដ្ឋ​ California សហរដ្ឋអាមេរិក​ ដែលទេីបឡេីងប្រកួតបាន​ ៣លេីកប៉ុណ្ណោះ​ ជាមួយនឹងការផ្តួលដៃគូសន្លប់ទាំងអស់ផងដែរ​ (knock out)៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

SHARE