ជួយស៊ែរផង…ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ជម្រាបថា នៅថ្ងៃ២៥-២៦ខាងមុខនឹងមានក្រុមគ្រូពេទ្យមនុស្សធម៍ស្ម័គចិត្តមកពីប្រទេសសឹង្ហបូរីមកជួយព្យាបាលជូន​ដោយមិនយកកម្រៃ

200

យោងតាមហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅម្សិលមិញនេះបានជម្រាបជូនដំណឹងថា៖ «ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាជន​យើង​ ខ្ញុំ​សួមជម្រាបជូនដំណឹង​ដល់បងប្អូន ប្រជាពលរដ្ឋ ទូទៅនិយាយ​ដោយឡែក​ប្រជាពលរដ្ឋ​ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អោយបានជ្រាបថា ៖ នៅថ្ងៃទី ២៥-២៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមគ្រូពេទ្យមនុស្សធម៍ស្ម័គចិត្តមកពីប្រទេសសឹង្ហបូរី រួមសហការជាមួយគ្លីនិកទីក្រុងកំពង់ផែឧកញ៉ា ម៉ុង និង​មកជួយព្យាបាលជូន​ដោយមិនយកកម្រៃ ក្រោមការឧបត្ថម្ភផ្ទាល់ពីរូបខ្ញុំ​ ព្រមទាំង​ភរិយា​ នឹង​មាន​ប្រាក់​ចំនួន​១,៥០០ដុល្លារ​ពីក្រុម​គ្រួសារ​លោក​អឹង​ មកពី​ប្រទេស​សិង្ហបុរី​ ដែលជាដៃគូរ​ពាណិជ្ជកម្ម​ លើអាជីវកម្ម​ស្វាយ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ខ្ញុំ​ ។

*ពិនិត្យ នឹងព្យាបាលមានចំនួន ៤ផ្នែកដូចខាងក្រោម ៖

១•ពិនិត្យ រោគស្ត្រី

២•ពិនិត្យ ជំងឺមាត់ ធ្មេញ

៣•ពិនិត្យ មាត់ ច្រមុះ ត្រចៀក បំពង់ក

៤•ជំងឺវះកាត់

ទីតាំង​ព្យាបាល​នៅក្នុងគ្លីនិកទីក្រុងកំពង់ផែឧកញ៉ា ម៉ុង ទល់មុខកំពង់ផែកែវផុសតែម្តង។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋ ជ្រាបជាពត៍មាន នឹងអញ្ជើញមកពិនិត្យសុខភាពក្នុងពេល​ឱកាស​ដ៏​ពិសេស​នេះ​ ។»









SHARE