ជួយស៊ែរផង…ប្អូនប្រុស ធន ម៉េងហ៊ាង ប្រកាសស្វែងរកប្អូនស្រីកើតជំងឺមហារីក ដើម្បីយកប្អូនស្រីទៅព្យាបាល…(មានវិដេអូ)

264

កាលពីថ្ងៃម្សិលមិញ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង ​បានបង្ហោះវិដេអូក្មេងស្រីម្នាក់ ដែលមានដុះដំសាច់នៅក្នុងមាត់​ ជាហេតុធ្វើឲ្យមហាជនមានការអាណិតដល់ប្អូនស្រីជាខ្លាំង។

ក្រោយពីបានឃើញរូបភាពរបស់ប្អូនស្រីប្អូនប្រុស ធន ម៉េងហ៊ាង បានប្រកាសស្វែងរកប្អូនស្រី ដើម្បីជួយដល់ប្អូនស្រីផងដែរ។ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អនប្រុសបានបង្ហោះសារថា “ខ្ញុំចង់ជួយដល់គាត់ សូមបងប្អូនជួយស៊ែរពត៍មាននេះអោយដំណឹងបានដល់ ក្រុមគ្រួសារគាត់ផង 😓 ខ្ញុំនឹងនាំគាត់ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ រុស្សី ជំនាញផ្នែកមហារីក ។

សូមអាណាព្យាបាលកុមារីផ្ទាល់ ប្រញាប់ធ្វើការទំនាក់ទំនង មកខ្ញុំបាទ តាមរយះលេខ ☎️ 098 993 969 / 089 993 96 ។ក្នុងករណីធ្វើការទំនាក់ទំនងមកខ្ញុំបាទមិនចូល បងប្អូនអាចទំនាក់ទំនង មកជំនួយការខ្ញុំបាទបាន ☎️ 010 230 011″។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Heng Mouy Ching បានប្រាប់ឲ្យដឹងថា “កុមារីឈ្មោះ ញាន ជូលី រស់នៅក្រុងបានលុងខេត្តរតនគិរី ដោយពេទ្យប្រាប់ថានាងមានជំងឺដុំសាច់ដុំនៅក្នុងអណ្តាត ហើយត្រូវការវះកាត់ តែពេលវះរួចក៏ឡើងធំ (ដូចក្នុងរូប)ហើយម្តាយនាងបានយកទៅគ្រប់ពេទ្យហើយ មិនទទួលបានផលអាអ្វីសោះ ។ អាណិតនាងណាស់នាងតូចមិនគួរណាមានជំងឺបែបនិងសោះ “។



មានវិដេអូ៖

SHARE