ជាតារាល្បីមែន តែទៅហុងកុងលើកនេះ Baifern តែងខ្លួនយ៉ាងសាមញ្ញតែទាក់ទាញខ្លាំង!

162

ថៃ៖ ប្រិយមិត្តមួយភាគធំ ជាពិសេសមិត្តយុវវ័យ ដែលពេញនិយមចូលចិត្ត ទស្សនាខ្សែភាពយន្តថៃ ប្រាកដជាស្គាល់ហើយនូវតួឯកស្រីក្នុងរឿងកំពុងល្បីឈ្មោះ “FriendZone” គឺកញ្ញា Baifern Pimchanok ដែលបច្ចុប្បន្ននេះ នាងកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន តាមរយៈការសម្តែងខ្សែភាពយន្តល្បីៗជាច្រើន និងតាមរយៈស្ពតពាណិជ្ជកម្មជាច្រើនផងដែរ។

ហើយកាលពីព្រឹកមិញនេះ តារាសម្តែងស្រីកំពុងតែមានប្រជាប្រិយរូបនេះ​ ក៏បានត្រៀមខ្លួនចេញដំណើរទៅកាន់ហុងកុង ដើម្បីធ្វើការប្រម៉ូតខ្សែភាពយន្តរឿង «FriendZone» នេះ របស់នាងផងដែរ។

តួយ៉ាង មុននឹងធ្វើដំណើរទៅជួបអ្នកគាំទ្រ កញ្ញា Baifern ក៏មិនភ្លេចបង្ហោះរូបថតជាច្រើនសន្លឹករបស់ខ្លួន ចែកជូនដល់ប្រិយមិត្តគាំទ្ររបស់នាងនៅលើបណ្តាញសង្គមបានទស្សនាបផងដែរ។

យ៉ាងណាមិញ តាមរយៈរូបជាច្រើនសន្លឹកខាងក្រោមនេះ បានឲ្យឃើញថា កញ្ញា Baifern នាងបានស្លៀកពាក់នូវខោអាវឈុតពណ៌ក្រហមឆើត បែបម៉ូតសាមញ្ញៗ ប៉ុន្តែម៉ូតសម្លៀកបំពាក់ទាំងនេះ មិនបានធ្វើឲ្យសម្រស់របស់នាងថមថយនោះទេ ប៉ុន្តែវាកាន់តែធ្វើឲ្យនាងមើលទៅមានភាពទាក់ទាញ និងធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ ស្រស់ស្រាយជាមួយនឹងស្នាមញញឹមពេលព្រឹក របស់តារាស្រីរូបនេះផងដែរ៕

SHARE