ជាតារាល្បីមួយរូបមែនពិត តែ ស៊ឹម ថៃណា មិនសូវខ្វល់រឿងរបស់ប្រេនៗឡើយ ដោយចូលចិត្តប្រើរបស់ជជុះវិញ

110

តារាចម្រៀងស្រីដ៏ល្បីឈ្មោះគឺ កញ្ញា ស៊ឹម ថៃណា មួយរយៈចុងក្រោយនេះសង្កេតឃើញហាក់មិនសូវបង្ហាញវត្តមាននៅក្នុងកម្មវិធីនានាតាមកញ្ចក់ទូរទស្សន៍ប៉ុន្មានឡើយ ប៉ុន្តែទោះបីជាមិនសូវមានវត្តមានតាមកម្មវិធីច្រើនដូចមុនក៏ពិតមែន ក៏ប្រជាប្រិយភាពរបស់កញ្ញា ស៊ឹម ថៃណា នៅតែទទួលបានការគាំទ្រ និងស្រលាញ់ពីមហាជនជាច្រើនដែរ ជាពិសេសគឺ Fan របស់កញ្ញាតែម្តង។

បើទោះបីជាកញ្ញាជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបមែនពិត ប៉ុន្តែកញ្ញាមិនសូវជាខ្វល់រឿងរបស់ប្រេនៗអ្វីឡើយ តែកញ្ញាចូលចិត្តមកប្រើរបស់ជជុះវិញ ដោយកញ្ញាបានបញ្ជាក់ឲ្យដឹងថា “មិនមែនអ្នកលក់​ ហើយក៏មិនមែនទិញយកទៅលក់តដែរ​ តែចូលចិត្តគាំទ្រទំនិញជជុះដែលមានគុណភាព​ ស្បែកជើងជជុះក្បាលគីបស្អាតៗ”៕









SHARE