ច្រើនតែអាយុទេតែ ថន តារា និងស្វាមី ផ្អែមល្ហែមជាមួយគ្នា នៅលើសមុទ្រ មិនចាញ់គូស្នេហ៍ក្មេងខ្ចី!

372

ថៃ៖ អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងថន តារា បងស្រីរបស់កញ្ញាថន លក្ខិណា បច្ចុប្បន្ននេះកាន់តែមានសុភមង្គលនឹងស្វាមីកាន់តែខ្លាំងឡើង គួរឲ្យសរសើរ ស្របពេលដែលវ័យកាន់តែច្រើនយ៉ាងណាក្តី។

យ៉ាងណាមិញ គ្រប់ពេលតារាស្រីរូបនេះតែងតែបង្ហាញនូវសុភមង្គល យ៉ាងគួរឲ្យសរសើរ ជាមួយនឹងស្វាមីក៏ដូចជាគ្រួសារគ្រប់ពេល ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួន ពិតជាពេញចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញបែបនេះ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ និងគ្រួសារបាននាំគ្នាដើរលេងកម្សាន្ត បន្ទាប់ពីទំនេរពីការងារយ៉ាងសប្បាយរីករាយ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាស្រីរូបនេះបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាត បូករួមនឹងភាពផ្អែមល្ហែមជាមួយស្វាមី នៅលើផ្ទៃសមុទ្រយ៉ាងស្វីត មិនចាញ់ក្មេងៗប៉ុន្មាននោះទេ។

ទន្ទឹមនឹងសកម្មភាពដ៏ពោរពេញដោយក្តីសុខនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រលួចសរសើរដល់នាងគ្រប់គ្នា ដែលពីមួយថ្ងៃទៅមួយថ្ងៃតែងតែផ្អែមល្ហែម និងពោរពេញដោយសុភមង្គលបែបនេះ ជាមួយស្វាមី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

SHARE