ចុះ​ពីលើ​យន្តហោះ​ភ្លាម ខេ​ម ស្ទុះ​អោប​ស្ត្រី​ជាទី​ស្រឡាញ់​ខ្លួន​យ៉ាង​ណែន !

1238

នៅ​ថ្ងៃទី ២៥ ខែ តុលា នេះ​តារាចម្រៀង ខេ​ម បាន​មកដល់​ស្រុកកំណើត​វិញ​ហើយ ​ក្រោយពី​ចេញទៅ​សម្តែង​នៅ សហរដ្ឋអាមេរិក និង បន្តទៅ ប្រទេស បារាំង សរុប ជាង ៣ ខែ គ្រាន់តែ​ចុះ​ពីលើ​យន្តហោះ​ភ្លាម ខេ​ម បាន​ស្ទុះ​រត់​អោប​ស្ត្រី​ដ៏​ស្រស់ស្អាត​ម្នាក់​យ៉ាង​ពេញទំហឹង ដែល​ចង់បង្ហាញ​ប្រាប់ថា ខ្លួន​ពិតជា​នឹករ​ឮ​កខ្លាំងណាស់ ។​

​ស្ត្រី​ដែល ខេ​ម ស្ទុះ​អោប​ដំបូង​នេះ​ ត្រូវជា​អ្នកម្ដាយជាទីស្រឡាញ់​របស់លោក​ ដែល​តែងតែ​នៅក្បែរ​ខ្លួន​ និង​ជួយ​លើកទឹកចិត្ត​ដល់​លោក​គ្រប់ពេលវេលា​ទំរាំ​លោក​ឈាន​ជើងបាន​ដល់​សព្វថ្ងៃនេះ ។ នេះ​ជា​លើកដំបូង​ហើយ​ដែល ខេ​ម បាន​ចាក​ចេញពីផ្ទះ​យូរ​បំផុត ដែល​កន្លងមក​លោក​ធ្លាប់តែ​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ត្រឹមតែ ១ ខែ យ៉ាងយូរបំផុត ។ ខេ​ម បាន​និយាយ​ទាំង​អួលដើមក​ថា « ខ្ញុំ​ពិតជា​នឹករ​ឮ​ក​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​ខ្លាំងណាស់ បន់​ឱ្យតែ​សម្តែង​ចប់​ឆាប់ៗ​អាង​វិលត្រឡប់​មកជួប មនុស្ស​ជាទី​ស្រឡាញ់​វិញ ពីព្រោះ​នៅ​ស្រុក​គេ មិន​ដូច​ស្រុក​យើង​ទេ ខ្ញុំ​មិន​ចង់​ចេញពី​អ្នក​ម្តាយ​យូរ​បែបនេះ​ទេ » ។

​ខេ​ម បាន​រៀបរាប់​ប្រាប់ថា ការសម្តែង​នៅ សហរដ្ឋអាមេរិក ពិតជា​ជោគជ័យ​ខ្លាំង​មាន​បងប្អូន​ខ្មែរ​ចូលរួម​គាំទ្រ​ច្រើន ចំណែក​ការសម្តែង​នៅ​ប្រទេស បារាំង វិញ​ក៏​មិន​ខុសគ្នា​ដែរ លោក​បាន​ចាប់​ដៃគូ​សម្តែង​ជាមួយ មាស សុខ​សោភា ទៅតាម​ការគ្រោងទុក និង ​មាន​បងប្អូន​គាំទ្រ​ខ្លាំង​មិនធម្មតា ។

​ចំពោះការ​ត្រឡប់មកវិញ ខេ​ម មាន​គម្រោង​នឹង​ចេញ​បទ​ចម្រៀង​ថ្មីៗ​របស់ខ្លួន​ដោយ​ចាប់​ដៃគូ​ជាមួយ មាស សុខ​សោភា ដើម្បី​ចេញ​បទ​ចម្រៀង​ថ្មី​នៅក្នុង​ឱកាស​បុណ្យ​អ៊ុំ​ទូក​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ឆាប់ៗ​ខាងមុខ ៕









SHARE