ចប់ហើយ! បាត់បង់ឪពុកម្ដាយ​ហើយ ថែមទាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ បានកោះហៅកូនប្រុស ទៅបំភ្លឺរឿងតុងទីន ដោយបង្ហោះថា…

129

ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០នាទី មាន ករណី ដ៏រន្ធត់មួយបានកេីតឡេីងនៅក្នុងភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្ត កំពង់ ធំ ដោយប្តីប្រពន្ធ ២នាក់បាន ស្លាប់យ៉ាងសាហាវ ក៏ព្រោះតែ ភ្លេីង ប្រចណ្ឌ ទេីបបុរសជាប្តីក៏បាន ទាញ កាំភ្លេីងបាញ់ទៅលេី ប្រពន្ធ សម្លាប់ និងបាញ់ខ្លួនឯងតែម្តង។

ហេតុការណ៏នេះផងដែរក្រោយពីប្តីប្រពន្ធ ទាំង ២នាក់នេះ បានបាត់បង់ជីវិត រួចមក ក៏បានបន្សល់ទុកកូន ២នាក់ ដែលម្នាក់ជាកូនបង្កេីត និងម្នាក់ទៀតជាកូន ចិញ្ចឹម ។ ដោយឡែក ស្រាប់តែថ្មីការិយាល័យ បទល្មើស ព្រហ្មទណ្ឌ ក៏បានកោះហៅកូនប្រុស(ប្តី ប្រពន្ធ ស្លាប់) អោយចូល បំភ្លឺ រឿង លេង តុងទីន ។

ក្នុង នោះដែរ តាមរយៈគណនីហ្វេសបុក ឈ្មោះ Sour nii ក៏បានលេីកឡេីង យ៉ាងដូច្នេះ ថា ៖«ឳពុកម្ដាយស្លាប់តុងទីន ត្រូវជាប់ជាបទព្រហ្មទណ្ឌ? ចង់សួរ ទៅបងប្អូនពូមីងថា ពេលលេងតុងទីន ដែលប្រាប់កូនៗទេ? ឳពុកម្តាយស្លាប់ មានតែពីរនាក់បងប្អូន ហេីយប្អូនស្រី នៅតូច ខ្លួនទេីបអាយុ21 ឥលូវគេប្តឹង រឿងតុងទីន ទាំង គ្នា មិនបានដឹងអ្វីសោះ ឯណាឯកសារ ចំនួនទឹកលុយ គ្នាមិនដែលឃេីញ តេីអោយដោះស្រាយ របៀបណា?

តេីកណីខាងមន្រ្តីនគរបាល យុត្តិធម័ អង្គភាពមន្ទីយុត្តិធម័កងរាជអាវុធហត្ថ កោះហៅទៅដោះស្រាយ រឿងតុងទីននេះ ត្រូវរឺអត់ ជួយប្រាប់ផងបានទេ? តេីកូនមានពាក់ព័ន្ធទេ? បេីមាន តេីមាត្រាទីប៉ុន្មាន ហេីយចែងក្នុងច្បាប់ណា? ជួយស៊ែរផងបងប្អូនពូមីងលោកតាលោកយាយអេីយ»។

SHARE