ចប់ហើយ…. បញ្ចូនខ្លួនប្តី.ប្រពន្ធ២នាក់ ដែលជាម្ចាស់ហាងម៉ាស្សាកោសជប់យីហោ ​”បាតដៃសម្រួលសរសៃបែបបុរណខ្មែរ” លួចបង្កប់សេវាផ្លូវភេទ ទៅតុលាការ

124

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យ២នាក់ប្តី.ប្រពន្ធ ដែលជាម្ចាស់ហាងម៉ាស្សាកោសជប់យីហោ ​”បាតដៃសម្រួលសរសៃបែបបុរណខ្មែរ” ជ្រោកក្រោមហាងផាត់មុខ និងធ្វើសក់យីហោ “ស្រីពៅ សាឡន” ដែលបានលួចបង្កប់សេវាផ្លូវភេទនោះ ត្រូវបាននគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ពាក់ព័ន្ធ ករណីបើកហាងម៉ាស្សាផ្តល់សេវា រួមភេទដោយខុសច្បាប់។

ជាលទ្ធផល កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ក្នុងនោះបានឃាត់ខ្លួនប្តីប្រពន្ធមួយគូ ដែលជាដែលជាហាងម៉ាស្សាខាងលើ ដែលបុរសជាប្តីមានឈ្មោះ សុខ រតនា អាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ និងបានរកឃើញនារីម៉ាស្សាចំនួន៥នាក់ទៀត ជាជនរងគ្រោះ និងបុរសម្នាក់ទៀត ដែលត្រូវជាភ្ញៀវ រួមទាំងវត្ថុមួយចំនួនទៀតផងដែរ ៕












SHARE