ចប់បាត់! ចេះឆ្ងល់ថា ស្រីស្អាតម្នាក់នេះលុយចាយមិនអស់ ដល់ពេលបែកធ្លាយរឿងពិត ហួសចិត្ត…

29

បរទេស៖ ប្រិយមិត្តនៅចាំបានទេ! ស្រីស្អាតម្នាក់ បានសំណូមពរ DJ ឲ្យចាក់បទ​Remixមួយបទ នៅក្នុងក្លឹប ដែលភាគច្រើន គេហៅថាបទនោះថា បទពស់។ ជាពិសេស នៅពេលនាងរាំ DJ ក៏​បានថតវីដេអូរបស់នាងទុក និងបង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យ​មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលនោះផងដែរ។ មិនបានប៉ុន្មាន ភាព


ល្បីល្បាញរបស់ Baitoey Supattra ក៏កាន់តែស្ទុះរឹតតែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រហូតគេលើកនាង ក្លាយជា Net Idolទៀតផង ហើយភ្លាមៗនោះ នាងក៏ចាប់បានឱកាសការងារមួយចំនួន នៅក្នុងសិល្បៈ ទាំងខ្លួន ស្ថិតក្នុងវ័យទើបតែ២១ឆ្នាំ។ ក្នុងនោះដែរ នាងក៏បានប្រើជីវិតហាយសូរ ទិញរបស់របរទំនើបៗ និងទិញមាស ឲ្យអ្នកម្តាយផងដែរ។ ប៉ុន្តែនៅពេលនោះ គេក៏មិនបានចាប់អារម្មណ៍ទេថា

តើលុយទាំងនោះ នាងបានពីណាមក ដោយគិតតែថា ប្រហែលជា នាងដើរថត ឬ បង្ហោះផលិតផលលក់តាមហ្វេសប៊ុក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កាលពីយប់មិញ សារព័ត៌មានធំៗជាច្រើន នៅក្នុងប្រទេសថៃ បានបង្ហោះមុខមាត់របស់នាង ជាមួយនឹង ប្រុសស្នេហ៍របស់នាង នៅក្នុងប៉ុស្តិ៍ប៉ូលីស ដោយពួកគេ ត្រូវបានគេចាប់ឃាត់ខ្លួន ដោយសារតែ ពួកគេ ធ្វើការលក់គ្រឿងញៀន ដែលមានតម្លៃទៅដល់១០លានបាតឯណោះ។ ជាមួយគ្នានោះដែរ គេក៏បានចាប់ឃាត់ខ្លួន បុរស២នាក់ មុនពេល ឈានទៅដល់ ការចាប់ឃាត់ខ្លួន នាង និងប្រុសស្នេហ៍ ដែលពួកគេទាំងអស់នោះ សុទ្ធតែជាបក្សពួកគ្នាទាំងអស់។



យ៉ាងណាមិញ រហូតមកទល់ពេលនេះ ប៉ូលីស មិនទាន់ចេញសេចក្តីរាយការណ៍ថា តើនាង ជាប់ទោសឬយ៉ាងណានោះទេ មានតែតាមដានបន្តទៀត។ ហើយដំណឹងមួយនេះ ក៏ត្រូវបានមហាជន មានការភ្ញាក់ផ្អើល ព្រោះមិនសមស្រីស្អាតរូបនេះ ឈានដល់ដំណាក់កាលនេះសោះ៕





SHARE