ឃោរឃៅម្ល៉េះ…អ៊ុំស្រីចាស់ម្នាក់គ្មានកូនចៅស្នាក់នៅផ្ទះក្មួយម្ដាយកូនកំណាចធ្វើបាបមានស្នាមជាំពេញខ្លួន

56

ជារឿងគួរអោយអាណិតជាទីបំផុតខណៈបានឃើញរូបភាពអ៊ុំស្រីវ័យចំណាស់ម្នាក់ទទួលរងទារុណកម្មធ្វើកម្មបណ្ដាលអោយរងរបួស និងស្នាមជាំពេញខ្លួនទាំងអស់។

បើយោងតាមប្រភពហ្វេសប៊ុក Ah Lin Extica Cosmetic កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅម្សិលមិញនេះបានរៀបរាប់អោយដឹងថា៖ «មើលហើយសឹងស្រក់ទឹកភ្នែក អ៊ុំស្រីចាស់ម្នាក់គាត់បានរស់នៅជាមួយនឹងក្មួយគាត់យូរឆ្នាំមកហើយ គាត់ជាអ្នកដាំបាយដាំទឹកធ្វើការងារគ្រប់សព្វនៅក្នុងផ្ទះតែម្តង ហើយ2នាក់ម្តាយនិងកូនបានវាយធ្វើបាបរាល់ថ្ងៃបណ្តាលអោយមានរបួសស្នាមពេញខ្លួន អាណិតអ៊ុំខ្លាំងណាស់គ្មានអ្នកទីពឹងទ្រាំរស់នៅជាមួយនឹងគេ ត្រូវគេវាយធ្វើបាបយ៉ាងណាក៏ទ្រាំដែរ ព្រោះជីវិតគ្មានកូនចៅបងប្អូនសាច់ញ្ញាតិណាក្រៅពីក្មួយនឹងទៀតនោះទេ»។

យ៉ាងណាម្ចាស់ហ្វេសប៊ុកខាងលើមិនបានបញ្ជាក់អត្តសញ្ញាណ និងទីតាំងស្នាក់នៅរបស់អ៊ុំស្រីវ័យចំណាស់ម្នាក់នេះឡើយ ៕ ប្រភព៖ ហ្វេសប៊ុក Ah Lin Extica Cosmetic




SHARE