គន់សម្រស់ ផេនខេក បង្អួតរាងស្រឡូន សំដិលសាច់កណ្ដាលថ្ងៃនៅមាត់សមុទ្រ !

271

តារា​សម្ដែង​ស្រី​ដ៏​ល្បីល្បាញ ផេ​ន​ខេ​ក (Pancake khemanit) កំពុង​សោយសុខ​ជីវិត​ឯកជន​យ៉ាង​សប្បាយរីករាយ​ជាមួយ​គូស្នេហ៍​សំណព្វចិត្ត ហើយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​ឃើញ​តារា​ស្រី​ថៃ​រូបនេះ ធ្វើដំណើរ​កម្សាន្ត​ញឹកញាប់​ខ្លាំង​មែនទែន ដែល​រាល់​ដំណើរ​កម្សាន្ត​របស់​នាង​ម្ដងៗ តែង​ឃើញ​វត្តមាន​គូស្នេហ៍​រូប​សង្ហា​ទៅជា​មួយ​យ៉ាង​ត្រសង​មិន​ឃ្លាត​គ្នា​សោះ ។​

​ប៉ុន្មាន​ថ្ងៃនេះ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក និង អ៊ី​ន​ស្ត្រា​ក្រាម​របស់​តារា​ស្រី ផេ​ន​ខេ​ក បាន​បង្ហោះ​រូបថត​បង្ហាញ​ពី​ដំណើរ​កម្សាន្ត​របស់​នាង​ទៀតហើយ ដែល​លើក​នេះ ផេ​ន​ខេ​ក ទៅ​បង្អួត​សាច់​សខ្ចី​នៅ​ឆ្នេរសមុទ្រ​ហួរ​ហ៊ិ​ន (hua hin) វិញ​ម្ដង ។ ស្ថិតក្នុង​ឈុត​ប៊ី​គី​នី តារា​ស្រី ផេ​ន​ខេ​ក ពិតជា​ទាក់ទាញ​ខ្លាំង​បំផុត ធ្វើឱ្យ​ប្រុសៗ​ស្ទើរ​ឈ្លក់​វង្វេង បន្ទាប់ពី​បានឃើញ​រូបរាង​ដ៏​ស្រ​ឡូ​ន បូករួម​ទាំង​សាច់​សខ្ចី​របស់​នាង​កំពុង​ប្រលែង​លេង​នឹង​ទឹករលក ។​

មិនតែប៉ុណ្ណោះ ភាព​សិច​ស៊ី​របស់​តារា​ស្រី ផេ​ន​ខេ​ក ក៏​ទាញ​បាន​ក្រសែ​ចក្ខុ​មហាជន​គ្រប់​ស្រទាប់​ឱ្យ​ត្របាញ់​ទៅរក​នាង​សឹង​មិន​ប៉ព្រិចភ្នែក ព្រោះតែ​សម្រស់​គួរឱ្យ​គយគន់​មិន​ឆ្អែត​របស់​នាង ៕







SHARE