ខ្លាំង​មែន កូនស្រី គង់ ច័ន្ទ​ស្រីមុំ មិនទាន់បាន ៤ ខែ​ផង​ រកប្រាក់​ចំណូល​ឱ្យ​ម្តាយ​ឡើង​កប់ !

452

​គ្រាន់តែ​កូនស្រី គង់ ច័ន្ទ​ស្រីមុំ កើតមក​ភ្លាម បាន​រកប្រាក់​ចំណូល​ឱ្យ​នាង​ភ្លែត ព្រោះ​ត្រូវបាន​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​ហៅ​ថត​ផ្សាយពាណិជ្ជកម្ម ដោយឡែកនៅ​ជិត​បំណាច់​ខែតុលានេះ​វិញ ស្រាប់តែ​កូនស្រី គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ការងារ​ថ្មី​មួយទៀត ដែល​បាន​តម្លៃ​ខ្លួន​ថ្លៃ​មិនធម្មតា​ទេ មិន​ចាញ់​តារា​ល្បី​ឡើយ ។​

​ពេលនេះ​កូនស្រី​បណ្តូលចិត្ត​របស់ គង់ ច័ន្ទ​ស្រីមុំ មាន​វ័យ​ជិត ៤ ខែ ហើយ កន្លងមក​កូន​នាង​ធ្លាប់​ថត​ផ្សាយពាណិជ្ជកម្ម​ម្សៅ​ទឹកដោះគោ​ដ៏​ល្បី​មួយ ហើយ​ថ្មីៗ​នេះ ស្រាប់តែ​កូន​នាង​ទទួលបាន​ការងារ​ថ្មី​ថត​ផ្សាយ​ខោ​ទឹកនោម​ម៉ាក​ល្បី​មួយ​ទៀតផង ដែល​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​មិនធម្មតា​ទេ ។ ទើបតែ​ជិត ៤ ខែ​សោះ កូនស្រី​របស់ គង់ ច័ន្ទ​ស្រីមុំ អាច​រកប្រាក់​ចំណូល​ចូល​ផ្ទះ​បាន​យ៉ាងច្រើន ធ្វើឱ្យ​នាង​ និង​ គ្រួសារ​រីករាយ​យ៉ាងខ្លាំង ។​

​សូម្បីតែ គង់ ច័ន្ទ​ស្រីមុំ ក៏​ទទួលស្គាល់​ផងដែរ​ថា កូនស្រី​នាងពិតជា​កូន​នាំ​លាភ​នាំ​សំណាង​ដល់​រូបនាង ​និង ​គ្រួសារ ព្រោះ​ចាប់តាំងពីរ​មានកូន​ស្រី​មក ការងារ​រកស៊ី​កាន់តែ​កាក់កប រីឯ​កូនស្រី​ក៏​អាច​រកប្រាក់​ចំណូល​ឱ្យ​នាង​ជា​ម្តាយ​បាន​ថែមទៀត ទាំង​នៅ​ក្មេង​វ័យ រហូត​ធ្វើឱ្យ​អ្នក​ក្នុង​ និង ​ក្រៅ​សិល្បៈ​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា ថា គង់ ច័ន្ទ​ស្រីមុំ ពិតជា​មានសំណាង​ណាស់ កូន​នៅ​តូច​សោះ ប៉ុន្តែ​អាច​រកប្រាក់​ចំណូល​ដល់​គ្រួ​សារបាន ។​

​បើតាម​ប្រភពព័ត៌មាន​មួយ​បាន​បង្ហើប​ប្រាប់ថា តាមពិត​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​បាន​ទាក់ទងចង់ឱ្យ​កូនស្រី​របស់ គង់ ច័ន្ទ​ស្រីមុំ ថត​ផ្សាយពាណិជ្ជកម្ម​ធំៗ​ជាច្រើន គ្រាន់តែ​ពេលនេះ​នាង​នៅ​ពុំទាន់​បង្ហាញ​ប្រាប់​ប៉ុណ្ណោះ នាង​ទើបតែ​បញ្ចេញ​ការងារ ២ ​ដែល​កូន​ខ្លួន​បានទទួល ឆាប់ៗ​ខាងមុខកូនស្រី​នាង​នឹងចេញមុខ​ជាមួយ​ផលិតផល​ផ្សេងៗ​ទៀត ៕




img src=”http://www.khnews360.online/wp-content/uploads/2018/10/គង់-ច័ន្ទ​ស្រីមុំ-7.jpg” alt=”” width=”720″ height=”960″ class=”alignnone size-full wp-image-16934″ />

SHARE